ឃាត់ខ្លួន​ជនសង្ស័យ​ចោរប្លន់​៦​នាក់​ដកហូត​ម៉ូតូ​៣​គ្រឿង​និង​កាំភ្លើងខ្លី​មួយ​ដើម​

1230
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ខណ្ឌ​៧​មករា កាលពី​រសៀល​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៨​បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​។​ការឃាត់ខ្លួន​ក្រុម​សង្ស័យ​នៅ​អាគារ​បុរី​កីឡា​អាគា​ទី​៨​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​ដោយ​សង្ស័យ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នូវ​ករណី​ប្លន់​ប្រដាប់អាវុធ​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​កន្លងមក ។

​សមត្ថកិច្ច​បានអោយដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៦ នាក់ ដកហូត​ម៉ូតូ​៣​គ្រឿង នឹង​កាំភ្លើងខ្លី​មួយ​ដើម រួមទាំង​សម្ភារ​ប្រើប្រាស់ មួយចំនួនទៀត ។ ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៦​នាក់​នាំ​ម៉ូតូ ទាំង​៣​គ្រឿង បាន​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​បន្ត​ការស្រាវជ្រាវ​បន្ថែម​។​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​៦​នាក់​នៅឡើយ ដោយ​សមត្ថកិច្ច​អះអាង​កំពុង​សាកសួរ​នឹង​តាម​ចាប់​បក្ខពួក​បន្ថែមទៀត ។

​គួរបញ្ជាក់​ថា​មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​គឺ​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៨​នគរបាល​ខណ្ឌចំការមន​ឃាត់​បុរស​ម្នាក់​ដែល​ដក​កាំភ្លើង​បាញ់​នារី​ម្នាក់​របួស​ជើង​ហើយក៏​ធ្វើការ​សាកសួរ​បុរស​នោះ​ទើប​រហូត​ឈានដល់​ការឃាត់ខ្លួន​ជន​ទាំង​៦​នាក់​នេះ​តែម្តងទៅ​៕S/

​ឃាត់ខ្លួន​ជនសង្ស័យ​ចោរប្លន់​៦​នាក់​ដកហូត​ម៉ូតូ​៣​គ្រឿង​និង​កាំភ្លើងខ្លី​មួយ​ដើម​

ទីតាំងផ្សាយពាណិជ្ជកម្ម