Home ព័ត៌មានជាតិ សង្គម គ្រួសារ​ចាស់ជ...

គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន ជនពិការ ចំនួន​២០​គ្រួសារ នៅ​ឃុំ​ច្រេស បានទទួល​អំណោយ​របស់​រាជរដ្ឋាភិបាល​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: អំណោយ​របស់​រាជរដ្ឋាភិបាល​ផ្តល់​តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្តកំពង់ឆ្នាំង សម្រាប់​ផ្តល់ជូន​គ្រួសារ​ងាយ​រងគ្រោះ ត្រូវបាន​លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​សាខា​កំពង់ឆ្នាំង លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត និង​សហការី ព្រមទាំង​អជ្ញាធរ​ស្រុក ភូមិ ឃុំ យក​អំណោយ​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ ២០២០ ។​

​លោក ថោង ចំរើន បានអោយដឹងថាៈ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅ​ខេត្តកំពង់ឆ្នាំង ជួប​ការលំបាក​ខ្វះខាត​ជីវភាព ហើយ​ដើម្បី​សម្រួល​នូវ​ការលំបាក​នេះ​រាជរដ្ឋាភិបាល បានផ្តល់​អំណោយ​តាមរយៈ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត ដើម្បី​ជួយ​ដល់​គ្រួរ​សារ​ងាយ​រងគ្រោះ នៃ​គម្រោង​សុខមាលភាព​សង្គម សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង ជា​គ្រួសារ​ចាស់ជរា ជួប​ការលំបាក ស្ត្រី​មេម៉ាយ ជនពិការ អំណោយ​ដែល​បានផ្តល់​ជូន​នាពេលនេះ​មាន​ចំនួន​២០​គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្គរ​២០​គីឡូ មី​១​កេស ត្រីខ​១​យួ សាប៊ូ​៤​ដុំ ម៉ុង​១ សារុង​១ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular