ដោយៈគ្រញូង/បាត់ដំបង: កម្លាំងស្នងការខេត្តឆ្មក់ចូលបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ចំនួន៧នាក់ ក្នុងចំណោមរាប់សិបនាក់កាលពីពេលថ្មីៗនេះ នៅចំណុចភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល។
លោកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថាជនសង្ស័យទាំង៧នាក់ (ប្រុសទាំងអស់) មាន ១. ឈ្មោះចៅ វ៉ាន់ អាយុ៤២ឆ្នាំ រស់នៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ២. ឈ្មោះធា បូណា អាយុ៦០ឆ្នាំរស់នៅ ភូមិគោកដូង ស្រុកឯកភ្នំ ៣. ឈ្មោះកឹម វ៉ា អាយុ៦៥ឆ្នាំ រស់នៅ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ៤. ឈ្មោះទូច តុលា អាយុ៥០ឆ្នាំ រស់នៅ ភូមិ/ឃុំបឹងព្រីង ស្រុកថ្មគោល ៥. ឈ្មោះ ផន ចំរើន អាយុ៤៧ឆ្នាំ រស់នៅ ភូមិភ្នំ ប្រសាទ ឃុំភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៦.ឈ្មោះ កៅ ហូវ អាយុ៦០ឆ្នាំ រស់នៅភូមិ/ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ៧. ឈ្មោះ បូ ណារី អាយុ៥១ឆ្នាំ នៅភូមូមិអូរឫស្សី ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចរឹបអូសនូវវត្ថុតាង រួមមានបៀរចំនួន៣ហ៊ូ អាប៉ោងចំនួន២គ្រាប់ សម្ភារៈសម្រាប់លេងអាប៉ោង ចំនួន១ឈុត និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត៕