ប្រែសម្រួលៈវាសនា/គូឡាឡាំពួរ៖ទីភ្នាក់ងារសមុទ្រម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យទី១៣ធ្នូថា ខ្លួនចាប់បានថ្នាំញៀនមេតំហ្វេតាមីនក្រាម(ម៉ាទឹកកក)ជាង២តោន ដែលមានតំលៃ៥,៩លានរីងហ្គីត(២៦,១៦លានដុល្លារអាម៉េរិក) ចេញពីទូកមួយនៅឯនាយឆ្នេរខាងលិចរបស់ប្រទេស និងជាការចាប់បានថ្នាំញៀនក្នុងបរិមាណច្រើនបំផុតមិនដែលធ្លាប់មាននៅម៉ាឡេស៊ី។
តាមពិតម៉ាឡេស៊ីចាប់បានថ្នាំញៀនមេតំហ្វេតាមីនក្រាមច្រើនៗជាច្រើននៅប៉ុន្មានឆ្នាំមកនេះតែលើកនេះច្រើជាងគេ។អាជ្ញាធរបាននិយាយថា ទំនិញដែលស្ទាក់ចាប់បាននេះជាផ្នែកនៃជំនួញថ្នាំញៀនតំលៃរាប់ពាន់លានដុល្លារដែលលាតសន្ធឹងនៅទូទាំងអូស្ត្រាលី អាស៊ីអាគ្នេយ៍និងចិន។
ការរកឃើញចុងក្រោយនេះបានកើតឡើងកាលពីថ្ងៃពុធនៅពេលក្រុមល្បាតនៃទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី បានជួបទូកគួរអោយសង្ស័យមួយនៅឯនាយកោះ ប៉េណាំង ។ការចេញចាប់ត្រូវបានធ្វើឡើងបន្ទាប់ពីទូកដែលមានអ្នកបញ្ជាដោយបុរសម៉ាឡេស៊ីតែម្នាក់គត់ មិនបានស្តាប់បញ្ជាអោយឈប់។
បុរសបញ្ជាទូកលឿននេះបានព្យាយាមគេចខ្លួនដោយលោតចូលក្នុងសមុទ្រ តែត្រូវបានចាប់ខ្លួន។ពួកមន្ត្រីបានឡើកទូកពិនិត្យនិងបានរកឃើញបាវថ្នាំញៀន១៣០ ផ្ទុកមេតំហ្វេតាមីន២.១១៨កញ្ចប់ ដែលក្លែងជាកញ្ចប់តែ។
ប្រភពនិងគោលដៅនៃថ្នាំញៀននេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ទោះជាយ៉ាងណាថ្នាំញៀនក្នុងកញ្ចប់តែបែបនេះកន្លងមកត្រូវគេចាប់បានក្រោយពីបញ្ជូនមកពីមីយ៉ាន់ម៉ា៕
អាជ្ញាធរបាននិយាយថា ថ្នាំញៀនទាំងនេះត្រូវបានដាក់ក្នុងកញ្ចប់តែ២.១១៨កញ្ចប់