ដោយ:គូលែន/សៀមរាប:បុរសម្នាក់បានសម្រេចចិត្ត ធ្វើអត្ដឃាត ដោយចងកសម្លាប់ខ្លួន ដោយមិនមានអ្នកណាដឹងឡើយ។ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូនេះស្ថិតនៅចំណុចសាលាសំណាក់ ក្នុងភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ។
នគរបាលស្រុកស្រុកសូទ្រនិគម បាននិយាយថា អត្តឃាតជនឈ្មោះ សាយ សៀកអាយុ៣៤ឆ្នាំ ។ តាមការបញ្ជាក់ពីក្រុមគ្រួសារសព បានឲ្យដឹងថា បុរសដែលសម្លាប់ខ្លួនជាមនុស្សស្រវឹងស្រាជាប់ជាប្រចាំ នឹងមានជំងឺសសៃប្រសាទផង។នៅថ្ងៃកើតហេតុបុរសនេះបានចេញពីផ្ទះដោយមិនបានដឹងថាទៅណាទេ លុះក្រោយមកមានគេមកប្រាប់ថាបុរសនេះបានចងកស្លាប់បាត់ហើយ៕