ប្រចាំថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អទេគឺមានគ្រោះច្រើនបន្តិច ដូចនេះទោះធ្វើអ្វីៗគប្បីមានការប្រយ័ត្នប្រយែងទើបអាចចៀសផុតផលអាក្រក់ចំពោះមុខទៅរួច។ចំណែកការប្រកបការងារអ្វីត្រូវចេះត្រួតពិនិត្យ ហើយពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនោះផលល្អៗនឹងហុចឱ្យមកវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបរឿងលាភតូចធំច្រើនបោលហួសនិងចាប់មិនសូវជាប់ប៉ុន្មានទេ។
រីឯសេចក្តីស្នេហាកំលោះក្រមុំជួនល្អជួនអាក្រក់ព្រោះតែម្នាក់ៗមានចិត្តចង់ឈ្នះចង់ចាញ់គ្នាមិនតិចឡើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នក ស្រុតចុះដូចនេះទោះប្រកបការងារតែងងាយរាំងស្ទះនិងបង្កកំហុសឆ្គងច្រើនផង។សម្រាប់ បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយកុំគប្បីសេពគប់គ្រឿងស្រវឹងពិសេសអ្នកបើកបរតែម្តងព្រោះថាងាយជួបឧប្បត្តិហេតុយាយីណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំធ្វើអ្វីៗឱ្យចេះអប់រំខ្លួនឯងទើបគ្មានពាក្សថាត្រូវមកធ្លាក់ទឹកហើយមកអង្គុយទុក្ខសោកដែលជាការហួសពេលបាត់ទៅហើយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬដាក់ពាក្យធ្វើការងារអ្វីមួយ។ការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុសហើយត្រូវមកក្លាយជាជនរងគ្រោះវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយគួរ
ជាទីកក់ក្តៅ ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដំណើរជីវិតមិនល្អប្រសើរ ដូចនេះបើចង់ធ្វើអ្វីក៏តែងហុចផ្លែផ្កាមកវិញមិនដូចជាទីពេញចិត្តប៉ុន្មានឡើយ។ក្រៅពីនេះបើមានកិច្ចការអ្វីសំខាន់ហើយចង់ទៅពឹងពាក់នរណាម្នាក់តែងពុំសូវសម្រេចដូចបំណងប៉ុន្មានទេហើយគេមានតែស្តីបន្ទោសបន្ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតការជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយ។
រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយហើយមកដេកឈឺចិត្ត៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលមិនល្អតែងកើតមានចំពោះមុខផង។សម្រាប់កម្មករឬបុគ្គលិកនានាចូរប្រយ័ត្នកិច្ចការរបស់ខ្លួនពីព្រោះបើបង្កើតឱ្យមានកំហុសអាចជួបរឿងរង្គោះរង្គើដល់តំណែងការងារថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃ ចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួន។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការជ្រួលជ្រើមខុសបែបបទដូចនេះត្រូវចេះកាត់បន្ថយខ្លះទើបគ្មានរឿងរាវអាក្រក់នាថ្ងៃខាងមុខ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅពេលនេះបើទោះបីធ្វើអ្វីក៏ដោយត្រូវសម្រុកឱ្យបានពេញទីពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។
រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងព្រោះថាអាចមានការប្រែក្រឡាស់ពីល្អមកអាក្រក់បានទាំងអស់។ក្រៅពីនេះការបំពេញការងារមិនត្រូវធ្វេសប្រហែសឬធ្វើដោយរួចៗពីដៃបានដែរបើពុំនោះទេនឹងជះឥទ្ធិពលមិនល្អណាមួយនៅពេលក្រោយនាំពិបាកដោះស្រាយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។ រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខមិនតិចនោះទេ ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅក្នុងអំឡុងពេលនេះលោកអ្នកទទួលអារម្មណ៍ស្រស់ស្រាយ ហើយធ្វើអ្វីក៏តែងទទួលជោគជ័យត្រឡប់មកវិញដែរ។សម្រាប់នៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ហើយលោកអ្នកប្រកបរបរពេញដៃពេញជើងឡើងវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយក៏តែងទទួលជោគជ័យនិងមានភាពសប្បាយរីករាយផ្លូវចិត្តផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញ ការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយចោទឡើង។ចំពោះការប្រកបការងារសព្វបែបយ៉ាងលោកអ្នកមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយព្រោះនាំតែកើតជម្លោះវិវាទប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតការជួយយកអាសាអ្នកដទៃពុំសូវល្អទេប្រយ័ត្នយកគុណប្តូរទោសមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខហើយក៏មានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះទោះបីដួងរាសីល្អប្រសើរក្តី ប៉ុន្តែបើយើងសម្រេចចិត្តរឿងអ្វីមួយមិនល្អផលមិនល្អនោះក៏តែងឆ្លើយតបមកវិញច្រើនផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនមានទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្តប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងផលអាក្រក់ឬត្រូវខាតឡុងចុងនៅពេលណាមួយមកវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខល្អ ហើយបើមានជម្លោះវិវាទហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុត៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារជាមួយមនុស្សចាស់ពីព្រោះថាតែងផ្តល់ផលលឿនគ្រាន់ជាទីកក់ក្តៅ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយ៕