Home ព័ត៌មានជាតិ សន្តិសុខ ស្រវឹង​បើក​ម៉...

ស្រវឹង​បើក​ម៉ូតូ​លឿន​បុក​ខឿន​សួនច្បារ​ដួល​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ យុវជន​ម្នា​ក់បាន​ស្លាប់​និង​យុវជន ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​លឿន​ក្នុងស្ថានភាព​ស្រវឹង បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ កាល​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​។​
​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ប៉ុន ដា​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​TTM​ផ្នែក​ដឹកជញ្ជូន ជា​អ្នកបើក​ម៉ូតូ​។ ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​មានឈ្មោះ​ហ៊ុ សុ​ដា អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​រោងចក្រ ។​អ្នក​ទាំង​២ ស្នាក់នៅ​ជិត​ផ្សារ​ពោ​ធិ៏​ចិន​តុង មាន​ស្រុកកំណើត​ជាមួយគ្នា​នៅ​ភូមិ​/​ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ​ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GY.1527 ។​

​សាក្សី​បានឱ្យដឹងថា ជនរងគ្រោះ​ខាងលើ​បើក​ម៉ូតូ​លឿន​ថែមទាំង​ស្រវឹង​ផង បាន​ទៅបុក​ខឿន​សួនច្បារ​ពុះ​ចែក ទ្រូងផ្លូវ​បណ្ដាលឱ្យ​ដួល​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​ជន បណ្តាលឱ្យ​យុវជន​ជា​បើក​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់ បែក​ក្បាល​​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​នៅតាម​ផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ម្នាក់ទៀត​រងរបួស​បាក់ជើង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular