ដោយ:សរិទ្ធ/ស្វាយរៀង: កងរាជអាវុធហត្ថខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ទៅតុលាការដើម្បីចាត់ការតាមច្បាប់ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង៩គីឡូក្រាម។
មន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់មាន ៖ ១.ឈ្មោះ កាវ គ័រវ៉ៃ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិ ចិន មុខរបរបុគ្គលិកកាស៊ីណូណាហ្គា ទីលំនៅបច្ចុប្បន្នស្នាក់នៅអាគារអូឡាំព្យាC2 ផ្លូវលេខ ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ២.ឈ្មោះ ង្វៀង យ៉ានហាយ (ហៅវៀង ឬ ទី) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅអគារអូឡាំព្យា ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ៣.ឈ្មោះ ចឹង ធីវី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅបច្ចុប្បន្នស្នាក់នៅអាគារ អូឡាំព្យា ផ្លូវលេខ ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងឈ្មោះ តាម សុធាណា ហៅ ណាម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕