Home ព័ត៌មានអន្តរជាតិ នាយក​រដ្ឋមន្ត...

នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​អេ​ស្វាទីនី​ស្លាប់​នៅ​អាហ្វ្រិក​ខាងត្បូង​ក្រោយ​ឆ្លងកូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋាភិបា​លអេ​ស្វាទីនី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រអេ​ស្វាទី​នី ដែល​ជា​រាជាធិបតេយ្យ​ផ្ដាច់ការ​ចុងក្រោយ​របស់​ទ្វីប​អាហ្វ្រិក បាន​ទទួលមរណភាព​នៅក្នុង​មន្ទីរពេទ្យ​អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​ធ្នូ បន្ទាប់​ពី​ឆ្លង​វីរុស​កូរ៉ូណា​។​

​លោក អាំ​ប្រូសេ ឌី​ឡា​មី​នី អាយុ ៥២ ឆ្នាំ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​ស្ថិតនៅ​ជិត​ខាង​គ្នា​កាលពី​ដើម​ខែ​ធ្នូ ពោលគឺ​ពីរ​សប្តាហ៍​បន្ទាប់ពី​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។​

​ឧបនាយករដ្ឋមន្ត្រី ថេមបា ម៉ា​ស៊ូ​គូ និយាយថា “​ព្រះករុណា​បាន​បញ្ជា​ឱ្យ​រូបខ្ញុំ​ជូនដំណឹង​ដល់​ប្រជាជាតិ​អំពី​ការ​សោកសៅ​និង​ការទទួល​មរណភាព​គួរឱ្យ​សោកស្តាយ​បំផុត​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី អាំ​ប្រូសេ ម៉ាន់​វូ​ឡូ ឌី​ឡា​មី​នី​”​។​

​ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​លោក​ឌី​ឡា​មី​នី លោក​ឧបនាយករដ្ឋមន្ត្រី​បាន​និយាយថា​”​នាយករដ្ឋមន្ត្រី​បាន​ទទួល​មរណភាព​នៅ​រសៀល​នេះ​ខណៈពេល​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​​សុខភាព​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​”​។​

​លោក​ឌី​ឡា​មី​នី​បាន​ប្រកាស​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា​ថា​គាត់​បាន​ធ្វើតេស្តិ៍​រក​ឃើញកូ​វីដ​១៩ ប៉ុន្តែ​និយាយថា​គាត់​មាន​សុខភាព​ល្អ និង​មិន​ចេញ​រោគសញ្ញា​ទេ​។​

​លោក​ឌី​ឡា​មី​នី ជា​អ្នកជំនួញ​ទើប​ប្រឡូក​នយោបាយ​ថ្មី​ថ្មោង ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ខែ​តុលា​ឆ្នាំ ២០១៨ ។​

​តួនាទី​របស់​ប្រមុខ​រដ្ឋាភិបាល​គឺ​មាន​កម្រិត​នៅ​ប្រទេស​អេ​ស្វាទី​នី កន្លែង​ដែល​ស្តេច​បច្ចុប្បន្ន ដែល​កាន់​អំណាច​តាំងពី​ឆ្នាំ ១៩៨៦ មាន​សិទ្ធិ​តែងតាំង​រដ្ឋមន្ត្រី​ទាំងអស់​និង​គ្រប់គ្រង​រដ្ឋ​សភា​។​

​ព្រះរាជាណាចក្រអេ​ស្វាទីនី​បាន​រាយការណ៍​ករណី​ឆ្លង​ជាង ៦.៧០០ នាក់​និង​ស្លាប់​ចំនួន ១២៧ នាក់​ក្នុងចំណោម​ប្រជាជន​ចំនួន ១,២ លាន​នាក់​របស់​ខ្លួន​៕

លោកនាយក​រដ្ឋមន្ត្រី អាំ​ប្រូសេ ឌី​ឡា​មី​នី ទទួលមរណភាព​កាលពី​ថ្ងៃ​អាទិត្យ​នៅ​អាហ្វ្រិក​ខាងត្បូង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular