ប្រែសម្រួល : កញ្ញាដាលីស ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍កាលពីថ្ងៃអាទិត្យទី១៣ធ្នូថា យានអវកាសចិនមួយគ្រឿង ដែលដឹកថ្មនិងដីពីភពព្រះចន្ទបានចាប់ផ្តើមធ្វើដំណើរវិលត្រឡប់មកផែនដីវិញ ដោយដាក់ចិនលើផ្លូវឆ្ពោះទៅក្លាយជាប្រទេសដំបូងគេក្នុងការទាញយកសំណាកពីព្រះចន្ទដោយជោគជ័យចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ។
ស៊ីនហួបានដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋបាលអវកាសជាតិយ៉ាងដូច្នេះថា ម៉ាស៊ីននៅលើយានស្រាវជ្រាវ Chang’e-5 ត្រូវបានបញ្ឆេះនៅចម្ងាយ ២៣០ គីឡូម៉ែត្រពីផ្ទៃព្រះចន្ទកាលពីព្រឹកថ្ងៃអាទិត្យ ម៉ោងនៅទីក្រុងប៉េកាំង មុនពេលបិទម៉ាស៊ីនវិញ បន្ទាប់ពីស្ថិតនៅលើយានមេរបស់វា ២២ នាទីឆ្ពោះមកផែនដីវិញ។
ការចុះចតប្រកបដោយជោគជ័យនៅតំបន់ម៉ុងហ្គោលីក្នុងនឹងធ្វើឱ្យចិនក្លាយជាប្រទេសទី៣ ដែលយកសំណាកព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាម៉េរិកនិងសហភាពសូវៀត។ ផែនការនេះគឺដើម្បីប្រមូលសំណាក ២ គីឡូក្រាម ទោះបីគេមិនលាតត្រដាងពីបរិមាណពិតប្រាកដក្តី។
យានអវកាស Chang’e-5 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាហើយយានបានចុះចតនៅលើភពព្រះចន្ទនៅថ្ងៃទី ១ ខែធ្នូ។ បេសកកម្មនេះត្រូវគេរំពឹងថានឹងចំណាយពេលប្រហែល ២៣ ថ្ងៃ៕
យានអវកាស Chang’e-5 កំពុងហោះមកផែនដីវិញនាំសំណាកពីព្រះចន្ទ