ដោយៈ សរិទ្ធ / ស្វាយរៀងៈ ស្ត្រីម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសារម៉ូតូ ពីរគ្រឿង បានបុកគ្នា ពេញទំហឹង ចំណែកបុរសម្នាក់ទៀត ខាងភាគីម៉ូតូបង្កហេតុ បានរត់គេចខ្លួនបាត់ភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៤និង២០នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងថាៈ ស្ត្រីដែលស្លាប់នោះ ឈ្មោះ ពៅ សូនី អាយុ ៣៧ ឆ្នាំ មុខរបរ កសិករ មានលំនៅ នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបើកម៉ូតូម៉ាកហុងដា ស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CC-៨៣៦០ ។ ចំណែកអ្នកបើកម៉ូតូបង្កហេតុ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ក្រោយពីឃើញស្ថានភាពមិនស្រួល បានរត់គេចខ្លួនភ្លាមៗ បន្សល់តែម៉ូតូ ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N-៣២៤២ ខូចខាតទាំងស្រុង។
អ្នកភូមិ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើកម៉ូតូ ពីទិសខាងកើត ទៅខាងលិច ដោយបើកបរក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្តាំ ស្រាប់តែទៅបុកជាមួយម៉ូតូហុងដា ស្កូពី ពណ៌ ស ដែលកំពុងធ្វើដំណើរ ពីទិសខាងលិច ទៅខាងកើត បញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង។
ម៉ូតូទាំង ២ គ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដើម្បីចាត់ការបន្តតាមច្បាប់៕/V
ស្ត្រីម្នាក់ បានស្លាប់ ដោយសារម៉ូតូ ពីរគ្រឿង បានបុកគ្នា
ស្ត្រីម្នាក់ បានស្លាប់ ដោយសារម៉ូតូ ពីរគ្រឿង បានបុកគ្នា
ស្ត្រីម្នាក់ បានស្លាប់ ដោយសារម៉ូតូ ពីរគ្រឿង បានបុកគ្នា