ប្រែសម្រួល៖វាសនា/តូក្យូ៖ ករណីឆ្លងវីរុសកូរ៉ូណានៅជប៉ុនបានឡើងហួស៣.០០០នាក់ក្នុងមួយថ្ងៃជាលើកដំបូង នៅពេលរដ្ឋាភិបាលពន្យារវិធានការរឹតត្បិតខ្លាំងឡើង ដោយខ្លាចប៉ះពាល់សេដ្ឋកិច្ចនៅមុនរដូវឈប់សម្រាក។
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា មានការឆ្លងថ្មី៣.០៣០ករណីនៅ២៤ម៉ោងកន្លងទៅ ដែលនាំអោយជប៉ុនមានអ្នកឆ្លងវីរុសផ្លូវដង្ហើមនេះកើនដល់១៧៧.២៨៧នាក់ ក្នុងនេះ ២.៥៦២នាក់បានស្លាប់។
ពួកអ្នកជំនាញការបាននិយាយថា ករណីជំងឺធ្ងន់ៗកំពុងកើនឡើងនៅទូទាំងប្រទេស ដោយដាក់បន្ទុកលើបណ្តាមន្ទីរពេទ្យ និងប៉ះពាល់ការព្យាបាលអ្នកជំងឺដទៃទៀត។ពួកគេអំពាវនាវអោយអាជ្ញាធរចាត់វិធានការ ដូចជាផ្អាកដំណើរចេញពីទីក្រុងទីប្រជុំជន និងសុំអោយហាងបិទទ្វារអោយបានឆាប់បន្តិច។
ការស្ទង់មតិដោយប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗ បង្ហាញអត្រាគាំទ្ររបស់ប្រជាជនចំពោះនាយករដ្ឋមន្ត្រី យ៉ូស៊ីហ៊ីដេ ស៊ូហ្កា ធ្លាក់ចុះប្រមាណ២០ពិន្ទុះពីប្រមាណ៧០ភាគរយចំពេលសាធារណជនមិនសប្បាយចិត្តនឹងការដោះស្រាយរបស់រដ្ឋាភិបាលអំពីកូវីដ១៩៕
ប្រជាជនជប៉ុនពាក់ម៉ាស់ ទស្សនាវិមានណាហ្គោយ៉ានៅក្រុងណាហ្គោយ៉ារបស់ជប៉ុនភាគកណ្តាលកាលពីថ្ងៃអាទិត្យទី១៣ធ្នូ នៅពេលវីរុសកូរ៉ូណាកំពុងចម្លងជាង៣ពាន់នាក់ក្នុងមួយថ្ងៃ