ខេត្ត​យូ​ន​ណាន​ទទួល​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ក្នុងការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​

1008
ចែករម្លែក

​នៅ​ឆ្នាំ ២០១៧ វិស័យ​ពាណិជ្ជ កម្ម​អេ​ឡិច​ត្រូ​និ​ចនៃ​ខេត្ត​យូ​ន​ណាន​បានទទួល​នូវ​ការរីកចម្រើន យ៉ាង​ឆាប់រហ័ស ។ ខេត្ត​យូ​ន​ណាន​បានសម្រេច នូវ​ទំហំ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ចំនួន ២០៤.១៤៩ លាន​យាន់ កើនឡើង ៣៩,៦៩ ភាគរយ ចំណែក​ទំហំ​ពាណិជ្ជកម្ម​លក់រាយ តាម​បណ្តាញ អ៊ី​ន​ធើ​ណេ​ត មាន​ចំនួន ៥៣.៨៥៤ លាន​យាន់ កើនឡើង​៥៤,៥៤​ភាគរយ​។ ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​តាម បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​នៅ​ខេត្ត​យូ​ន​ណាន​ទាំងមូល​មាន​ចំនួន សរុប​ជិត ៣០ ម៉ឺន​ក្រុមហ៊ុន ក្នុងនោះ​មាន​ក្រុមហ៊ុន ៩០​ភាគរយ​ធ្វើ​អាជីវកម្ម​លើ​វិស័យ ចរាចរណ៍​ទំនិញ ផលិតកម្ម និង​សេវាកម្ម ជាដើម ។​

​ម្យ៉ាងទៀត ខេត្ត​យូ​ន​ណាន បាន ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​វេ​ប​សាយ​ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច ។ ជាពិសេស​ខេត្ត​យូ​ន​ណាន​បានទទួល សមិទ្ធផល​ជាក់ស្តែង​ដ៏​ច្រើនសន្ធឹក សន្ធាប់​ក្នុង​ការធ្វើ​កិច្ចសហ ប្រតិបត្តិការ ជាមួយ​ក្រុមហ៊ុន Alibaba ។

គិត​មក ដល់​ចុងឆ្នាំ ២០១៧ ក្រុមហ៊ុន Alibaba បាន​ចុះ​កិច្ចព្រមព្រៀង​អំពី​ការធ្វើ​អាជីវកម្ម​ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច តាម​វេ​ប​សាយ Taobao នៅ​ស្រុក​ចំនួន ៣១ ក្នុង​ខេត្ត​យូ​ន​ណាន ហើយ​បាន ចាប់ធ្វើ​អាជីវកម្ម​នៅ​ស្រុក​ចំនួន ២៧ និង​បាន គ្របដណ្តប់​លើ​ភូមិ​ចំនួន​ជិត​៣០០០​ភូមិ ៕
​ដោយ Han Chengyuan

​បច្ចុប្បន្ននេះ​វិស័យ​អ៊ី​-​ពាណិជ្ជកម្ម កំពុងតែ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការ កាត់បន្ថយ​ភាព ក្រីក្រ នៅក្នុង​ខេត្ត​យូ​ន​ណាន (​រូបថត​ដោយ YangZheng)

ទីតាំងផ្សាយពាណិជ្ជកម្ម