ដោយៈ គ្រញូង / បាត់ដំបងៈ នៅរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលចម្រុះ នៃស្នងការដ្ឋាន និងកម្លាំងនគរបាល ក្រុងបាត់ដំបង បានចុះបង្ក្រាប ទីតាំងអ៊ិនធើណេត បង្កប់ល្បែងស៊ីសង ខុសច្បាប់ ( ភ្នាល់បាល់ ដាក់លុយ តាមប្រព័ន្ធអ៊ិនធើណេត ) ចំនួន ២ ទីតាំង ក្នុងចំណោមទីតាំង ជាច្រើនកន្លែងទៀត នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
លោក លឹម ពុទ្ធិឡា ស្នងការរង បានប្រាប់រស្មីកម្ពុជាថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បាននាំខ្លួនមនុស្សស្រីប្រុស ចំនួន ១១ នាក់ ទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីសាកសួរ ស្រាវជ្រាវ និងបានដកហូត ជាបណ្តោះ អាសន្ន នូវសម្ភារឧបករណ៍កុំព្យូទ័រ នៅក្នុងទីតាំងនោះ មួយចំនួនធំ។ ប្រតិបត្តិការនេះ គឺអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង និងដោយបានការអនុញ្ញាត ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង។
លោកបានបញ្ជាក់ថាៈ ទីតាំងដែលបានបើកមុខរបរ អ៊ិនធើណេត ទោះបីមានច្បាប់អនុញ្ញាតត្រឹមត្រូវក៏ដោយ តែបើមានលួចលាក់បង្កប់ នូវសកម្មភាពល្បែងស៊ីសង ដោយខុសច្បាប់នោះ សមត្ថកិច្ច នឹងចាត់វិធានការបង្ក្រាប និងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ ដូច្នេះម្ចាស់ទី តាំង ដែលកំពុងប្រកបមុខរបរនេះ សូមកុំប្រព្រឹត្តសកម្មភាពល្មើសច្បាប់តទៅទៀតឱ្យសោះ៕/V
កម្លាំងនគរបាលចម្រុះ នៃស្នងការដ្ឋាខេត្ត បង្ក្រាបទីតាំងហ្គេម អ៊ិនធើណេត បង្កប់ល្បែងស៊ីសង ខុសច្បាប់ នៅក្រុងបាត់ដំបង