Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​រ...

បុរស​ម្នាក់​របួសធ្ងន់​ដោយសារ​ភ្ជួរ​ដី​ប៉ះ​មីនតោន​

​ដោយ​:​ស​រិ​ទ្ធ​/​បាត់ដំបង​:បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារ​គ្រាប់​មីនតោន​១​គ្រាប់់ បាន​ផ្ទុះឡើង ពេល​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​១០​ព្រឹក នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បន្តថា ករណី​ផ្ទុះ​មីនតោន​នេះ បាន​បង្ក​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ និង​ត្រាក់ទ័រ​១​គ្រឿង​បាន​ខូចខាត​យ៉ាងដំណំ ដែល​អ្នកបើកបរ​ត្រូវជា​ម្ចាស់​ចម្ការ​ឈ្មោះ​(​គ្រី​) អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។ សមត្ថកិច្ច​ក៏ដូចជា​អ្នកភូមិ បាន​សន្និដ្ឋានថា មីនតោន​១​គ្រាប់​នេះ ទំនង​បាន​រសាត់​តាម​ទឹក​ហូរ​កាលពី​មាន​ជំនន់​ទឹក​កន្លង​ទៅហើយ ក៏ត្រូវ​បាន​ទើរ​នៅ​កប់​ដី​ត្រង់ចំណុច​ដីចម្ការ​ដែល​ពលរដ្ឋ បានធ្វើ​រាល់​រដូវ​កាលនោះ​តែម្តង​ទើប​លើក​នេះ ភ្ជួរ​ប៉ះចំ​គ្រាប់មីន​បែបនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular