Home ព័ត៌មានអន្តរជាតិ វ៉ាក់សាំង​កូវ...

វ៉ាក់សាំង​កូវី​ដ​១៩របស់Pfizer/Biontech​បាន​ទៅ​ដល់​កាណាដា​

ប្រែ​សម្រួលៈវាសនា/​តូ​រ៉ុន​តូ​៖ នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទីន ទ្រុយ​ដូ បាន​និយាយថា វ៉ាក់សាំង​កូវី​ដ​១៩​ក្រុម​ដំបូង​របស់​ក្រុមហ៊ុន​Pfizer/Biontech បាន​មក​ដល់​កាណាដា​។​

​លោក​ទ្រុយ​ដូ​បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ​ថា «​ក្រុម​ដំបូង​នៃ​វ៉ាក់សាំង​កូវី​ដ​១៩​របស់​Pfizer-BioNTech​បាន​មក​ដល់​កា​ណា​»​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី​កាណាដា បាន​និយាយថា វ៉ាក់សាំង​៣០.០០០​ដូសដំបូង ត្រូវ​រំពឹងថា​នឹង​មកដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​បន្ទាប់​ពី​និយ័ត​ករ​សុខភាព​បានអនុញ្ញាត​អោយប្រើ​​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ខាងលើ​។​

​យោង​តាម​លោក​ទ្រុយ​ដូ រដ្ឋាភិបាល​សហព័ន្ធ​ជា​អ្នករ៉ាប់រង​ថ្លៃ​ទិញ​វ៉ាក់សាំង​នេះ​។​

​កាណាដា ត្រូវ​រំពឹងថា​នឹង​ទទួល​វ៉ាក់សាំង​២៤៩.០០០​ដូស ពី​Pfizer/BioNTech​នៅ​មុន​ដំណាច់​ខែ​ធ្នូ ដើម្បី​ចាក់​អោយ​ប្រជាជន​កាណាដា​១២៤.៥០០​នាក់​នៅ​មុន​ដាច់​ឆ្នាំ​។​មន្ត្រី​សុខាភិបាល​កាណាដា​បាន​​និយាយថា តាម​ផែន​ប្រជាជន​កាណាដា​៤០​ទៅ​៥០​ភាគរយ​នឹងត្រូវ​ចាក់​វ៉ាក់សាំង​នៅត្រឹម​រដូវក្តៅ និង​បញ្ចប់​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​នៅ​យ៉ាងយូរ​ត្រឹម​ថ្ងៃ​៣០​កញ្ញា​ឆ្នាំ ២០២១​។​

​សូមបញ្ជាក់​ថា មនុស្ស​១,៦០៤​លាន​នាក់​ហើយ​បាន​ស្លាប់​ដោយកូវី​ដ​១៩ ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ៧១,៦​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​អាម៉េរិក​មាន​អ្នក​ឆ្លង​និង​ស្លាប់​ខ្ពស់​ជាងគេ ដោយ​គ្រាន់តែ​ថ្ងៃអាទិត្យ​ម្សិលមិញ មាន​អ្នក​ឆ្លង​ថ្មី​ជាង​២៣០.០០០​នាក់ បន្ថែម​លើ​២៣១.៧៧៥​នាក់​កាលពី​ថ្ងៃ​សៅរ៍ នាំ​អោយ​ចំនួន​ឆ្លង​សរុប​តាំងពី​មុន​មក​កើន​​ដល់​ជាង​១៦​លាន​នាក់​។​

​នៅ​ប្រេ​ស៊ីល ការឆ្លង​ថ្មី​បាន​កើន​៥៣.០៣០​នាក់​កាលពី​ថ្ងៃអាទិត្យ នាំ​អោយ​ការឆ្លង​សរុប​កើន​ដល់​៦.៨៨០.១២៧​នាក់ និង​៦៤៦​នាក់​បាន​ស្លាប់​នាំ​អោយ​ចំនួន​ស្លាប់​សរុប​កើន​ដល់​១៨១.១២៣​នាក់​។​

​ក្នុងពេល​ជាមួយគ្នា ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​សរុប​នេះ​ឥណ្ឌា​បាន​កើន​ដល់​១៤២.៦២៨​នាក់ នៅពេល​ចំនួន​ឆ្លង​កើន​ដល់ ៩.៨២៦.៧៧៥​នាក់ ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ទី​២​បន្ទាប់​ពី​អាម៉េរិក​៕

​វ៉ាក់សាំង​កូវី​ដ​១៩​របស់​Pfizer/Biontech ត្រូវបាន​បុគ្គលិក​រៀបចំ​បញ្ជូន​ចេញ​ពី​រោងចក្រ​កាលពី​ថ្ងៃអាទិត្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular