Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹកឈើ ...

រថយន្ត​ដឹកឈើ បើក​បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ម្នាក់ នៅ​ស្រុក​មេមត់​

ដោយៈ គង់​ហេង / ត្បូងឃ្មុំៈ រថយន្ត​ដឹកឈើ បាន​បើកបរ ក្នុង​ល្បឿន​លឿន ដើម្បី​វ៉ា​ជែង​ជាមួយ​ម៉ូតូ​មួយគ្រឿង ហើយ​ក៏បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ បណ្ដាលឱ្យ​បុរស ជា​អ្នកបើក​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ នៅ​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២០២ -២០៣ ស្ថិតក្នុង​ភូមិ​ជី​ប៉េះ ឃុំ ស្រុក​មេមត់ ។​

​ប្រភពព័ត៌មាន​ពី មន្ត្រី​កងរាជអាវុធហត្ថ​មូលដ្ឋាន ស្រុក​មេមត់ បានឱ្យដឹងថាៈ បុរសរងគ្រោះ ឈ្មោះ ស៊ា កែប អាយុ ៣៩ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ជ្រៃ ឃុំ​ដូនតី ស្រុក​ពញាក្រែក​។ ចំណែក​អ្នកបើករថយន្ត​បង្ក ម៉ាក​សាំ​យ៉ុង ពណ៌​ស អត់​ស្លាក​លេខ ជា​ប្រភេទ​រថយន្ត​ទេសចរណ៍ ១២ កៅអី​កែច្នៃ ជា​រថយន្ត​ដឹកឈើ បុក​មនុស្ស​ស្លាប់​នោះ បាន​ទុក​រថយន្ត​ចោល ហើយ​គេចខ្លួនបាត់​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ថាៈ រថយន្ត​ដឹកឈើ បាន​បើកបរ ពី​ទិស​ខេត្តក្រចេះ ក្នុង​ល្បឿន​លឿន ហើយ​មកដល់​ចំណុច​គ្រោះថ្នាក់ រថយន្ត​នោះ បាន​បើកបរ​វ៉ា​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា វ៉េវ ពណ៌​ក្រហម របស់​ជនរងគ្រោះ ដែល​បាន​ពាក់​មួយ​សុវត្ថិភាព​ត្រឹមត្រូវ​។ ប៉ុន្តែ​រថយន្ត​បាន​វ៉ា​មិន​ផុត ក៏​បុក​ម៉ូតូ​នោះ យ៉ាង​ពេញទំហឹង គឺ​ម៉ូតូ​នៅ​ខាងក្រោម​រថយន្ត និង​បណ្តាល​អ្នកបើក​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​។​

​មន្ត្រីនគរបាល បាន​បញ្ជាក់ថា ករណីនេះ បង្កឡើង​ដោយ​កត្តា​មនុស្ស (​ជែង​គ្រោះថ្នាក់​) និង​បាន​រឹបអូស​វត្ថុតាង​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ ទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​៕/V

រថយន្ត​ដឹកឈើ បើក​បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ម្នាក់ នៅ​ស្រុក​មេមត់​

រថយន្ត​ដឹកឈើ បើក​បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ម្នាក់ នៅ​ស្រុក​មេមត់​

រថយន្ត​ដឹកឈើ បើក​បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ម្នាក់ នៅ​ស្រុក​មេមត់​

រថយន្ត​ដឹកឈើ បើក​បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ម្នាក់ នៅ​ស្រុក​មេមត់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular