ដោយៈ ចាន់តូ / ភ្នំពេញៈ ជនសង្ស័យប្រុសស្រី មានគ្នាប្រមាណ ៤ នាក់ បានចូលបន្លំ លួចយកកេះលុយ ពីទូវីងដូរលុយមួយកន្លែង មានប្រាក់ប្រមាណជិត ២ ម៉ឺន ដុល្លារ យកចេញមកក្រៅ បានសម្រេច តែត្រូវបានប្អូនស្រីរបស់ម្ចាស់ផ្ទះវីងដូរលុយ ឃើញ ទាន់ ស្រែកចោរៗ ហើយបានរត់ទៅដណ្តើមបានមកវិញ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៨និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលក់អីវ៉ាន់ចាបហួយ និងបើកវីងវេរលុយ យីហោ វិន សាវុធ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ម្ចាស់ផ្ទះវីង ដែលត្រូវជនសង្ស័យ ចូលលួចមិនបានសម្រេច ឈ្មោះ វិន សាវុធ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បើកវីង និងលក់អីវ៉ាន់ចាបហួយ។
តាមប្រភពព័ត៌មាន បានអោយដឹងថាៈ នៅព្រឹកនោះ ជនសង្ស័យ ជាស្ត្រី និងបុរស បានជិះម៉ូតូមួយគ្រឿង មកដូរលុយ នៅផ្ទះវីង ចំនួន ១០០ ដុល្លារ ហើយ ក៍ទៅបាត់ទៅ។ លុះប្រមាណ ១ ម៉ោងក្រោយមក ជនសង្ស័យ រួបនោះ ក៍បានត្រឡប់មកវិញ ឈប់នៅចិញ្ចើមផ្លូវ ធ្វើជាទិញភេសជ្ជៈខារ៉ាប៉ាវ ចំនួន ១០កំប៉ុង ហើយអ្នកលក់រូបនោះ ក៍បានចេញពីកន្លែងវីង ទៅយកអោយ។
ប្រភពបានបន្តទៀតថាៈ នៅពេល អ្នកលក់រូបនោះ យកភេសជ្ជៈទៅអោយជនសង្ស័យ អោយលុយ ធ្វើជាពន្យារពេល ហើយជនសង្ស័យម្នាក់ទៀត បន្លំចូលទៅក្នុងតូបវីង លួចយកឡាំងដែកដាក់លុយ មានលុយ ប្រមាណជិត ២ ម៉ឺន រត់ចេញ។ គាប់ជួនពេលនោះ ប្អូនស្រីម្ចាស់ផ្ទះវីង ក៍បានឃើញទាន់ ស្រែកចោរៗ និងដេញតាមប្រតាយ ដណ្តើមយកឡាំងនោះ ត្រឡប់មកវិញ ដោយបងប្រុស បានជួយដេញផងដែរ ។ ភ្លាមៗ ជនម្នាក់នោះ បានរត់ឡើងជិះ ម៉ូតូ បក្ខពួកដែលឈប់ចាំ ហើយបានគេចបាត់ រួមជាមួយបក្ខពួក ២ នាក់ទៀត ដែលមកបន្លំ ធ្វើជាទិញខារ៉ាប៉ាវ នោះ។
តាមកាមេរ៉ាសុវត្តិភាព ជនសង្ស័យ មានបក្ខពួក ៤ នាក់ មានស្រីម្នាក់ ជិះម៉ូតូ ២ គ្រឿង ដោយប្រើល្បិច ធ្វើជាទិញអីវ៉ាន់ ៕/V
បន្លំចូលលួចលុយជិត ២ ម៉ឺនដុល្លារ នៅទូវីងដូរលុយ ប្អូនម្ចាស់ផ្ទះ ដណ្តើមបានវិញ
បន្លំចូលលួចលុយជិត ២ ម៉ឺនដុល្លារ នៅទូវីងដូរលុយ ប្អូនម្ចាស់ផ្ទះ ដណ្តើមបានវិញ
បន្លំចូលលួចលុយជិត ២ ម៉ឺនដុល្លារ នៅទូវីងដូរលុយ ប្អូនម្ចាស់ផ្ទះ ដណ្តើមបានវិញ
បន្លំចូលលួចលុយជិត ២ ម៉ឺនដុល្លារ នៅទូវីងដូរលុយ ប្អូនម្ចាស់ផ្ទះ ដណ្តើមបានវិញ