Home ការកំណត់ ប្រជាពលរដ្ឋនៅ...

ប្រជាពលរដ្ឋនៅឃុំជប់តាត្រាវ នាំគ្នាតវ៉ាបិទផ្លូវមិនឲ្យឡានធំចេញចូល

     ដោយបាយ័ន/សៀមរាប: ប្រជាពលរដ្ឋដែលរស់នៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំបាននាំគ្នាបិទផ្លូវមិនឲ្យឡានធ្វើដំណើនៅលើដងផ្លូវដោយសារខាងក្រុមហ៊ុនរកស៊ីដឹកដី ដឹកថ្មលក់មិនស្រោចទឹកផ្លូវបណ្តាលឲ្យហ៊ុយចូលលំនៅឋាន។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៤ ខែធ្នូ នេះ។

    ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់នាំគ្នាតវ៉ា ដោយសារដីហុយខ្លាំងពេក  ធ្វើអោយប៉ះពាល់ដល់បរិស្ថាននិងសុខភាពក្នុងការរស់នៅរបស់ពួកគាត់ ។ក្នុង១ថ្ងៃៗមានឡានរាប់សិបបានបើកបរឆ្លងកាត់។ ប្រជាពលរដ្ឋបន្តថា ពួកគាត់បានប្រាប់ឲ្យខាងក្រុមហ៊ុនដែលរកស៊ីដឹកដី ថ្មខាងលើឲ្យស្រោចទឹកផ្លូវជាប់ជាប្រចាំដើម្បីកុំឲ្យហុយ តែខាងក្រុមហ៊ុនមិនអើពើស្រោចទឹកផ្លូវឡើយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular