ដោយ៖ ប.ជ័យ / បន្ទាយមានជ័យ៖ ជនជាតិចិនតៃវ៉ាន់ម្នាក់បានបែកថ្នាំញៀន ប្រុងហក់សម្លាប់ខ្លួនពីអគារខ្ពស់មួយនៅកាស៊ីណូនាគទិព្វ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ២និង២០ នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងមក។ ប៉ុន្តែត្រូវបានពលរដ្ឋនិងសមត្ថកិច្ចរារាំង សង្គ្រោះបានវិញ។
ពលរដ្ឋនិងសមត្ថកិច្ចមួយចំនួនបានឲ្យដឹងនៅថ្ងៃទី១៤ខែធ្នូថា៖ ពលរដ្ឋនិងអ្នកធ្លាប់ឃើញបុរសជនជាតិចិនតៃវ៉ាន់នោះថា គេញៀនថ្នាំញៀន ឬថាបែកថ្នាំ។ ទោះយ៉ាងណា បុរសនោះក៏ជាអ្នកញៀនល្បែងផងដែរ។
សមត្ថកិច្ចថា បុរសនោះឈ្មោះ ហ្វូ ហ្វាំងហ្វី អាយុ៣៦ឆ្នាំ ជនជាតិតៃវ៉ាន់ ។ ប៉ុន្តែមកទល់ពេលនេះ បុរសនេះនៅមិនទាន់មានសតិ និងនិយាយអាចស្តាប់ និងយល់ន័យនៅឡើយ។ ឯកសារធ្វើដំណើរនិងស្នាក់នៅ ក៏មិនទាន់រកឃើញដែរ៕