ដោយ: សម្បត្តិ+រ៉ាម៉ន / ភ្នំពេញ: នាវេលាម៉ោង១០ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០កម្លាំងគណះបញ្ជារការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនិងទូរហ្គេមសេះ មួយកន្លែងស្ថិតនៅផ្លូវ៣២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្ស១៣ នាក់ និងដកហូតសម្ភារៈមួយចំនួន។
ក្នុងប្រតិបត្តិនេះមាននុស្សប្រុសស្រី១៣ នាក់(ក្នុងនោះស្រី២នាក់) ជាអ្នកញៀនល្បែងជាប្រភពនៃអំពើលួចឆក់ប្លន់ជាដើម ដែលកើតឡើងតាមការលេងល្បែងស៊ីសងទាំងនេះ ។ ក្នុងនោះផងដែរ អាជ្ញាធរបានដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងទូហ្គេមប្រណាំងសេះ ៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ និងធ្វើតេស្តរកសារធាតុញៀន៕