Home ព័ត៌មានជាតិ នយោបាយ កីឡាការិនី​ខ្...

កីឡាការិនី​ខ្មែរ​មួយរូប​ក្លាយជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុង​ស៊ូ​វ៉ុ​ន​

ដោយ​: សុផល / ភ្នំពេញ​: កីឡាការិនី​ស្នូកឃ័រ​ជម្រើសជាតិ​កម្ពុជា​មួយរូប គឺ​លោកស្រី ស្រូ​ង ភា​រី បានក្លាយ​ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុង​ស៊ូ​វ៉ុ​ន ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​កម្ពុជា កូរ៉េ​កាន់តែ​ជិត​ស្និ​ទ្ធិ និង​មាន​ភាតរភាព​គ្នា​កាន់តែ​ប្រសើរឡើង​។​

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កីឡាការិនី​រូបនេះ​បានឱ្យដឹងថា​ដោយមាន​កិច្ចសហប្រតិបត្តិការ​ណ៍​រវាង​អភិបាល​ទីក្រុង ស៊ូ​វ៉ុ​ន​កូរ៉េខាងត្បូង និង ខេត្តសៀមរាប​ខ្មែរ លោក​អភិបាលក្រុង​ស៊ូ​វ៉ុ​ន បានសម្រេច​តែងតាំង​លោកស្រី​ឱ្យមាន​មុខតំណែង​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុង​ស៊ូ​វ៉ុ​ន ក្នុង​ការធ្វើទំនាក់ទំនង​រវាង​តំបន់​ទាំងពីរ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ប្រទេស​ពួកយើង​កាន់តែ​ជិត​ស្និ​ទ្ធិ និង​មាន​ភាតរភាព​គ្នា​កាន់តែ​ប្រសើរឡើង​។

​អំណឹះតទៅ ទីក្រុង​ស៊ូ​វ៉ុ​ន​នឹងមាន​កម្មវិធី​ចុះជួយ​ខេត្តសៀមរាប និង​ជួយ​សាងសង់​សាលារៀន​និង​ជួយ​ធ្វើ​ផ្ទះ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ទៀតផង​។​

​លោកស្រី ស្រូ​ង ភា​រី បានឱ្យដឹង​ទៀតថា​៖ នៅ​ថ្ងៃ​ខាងមុខ​ខេត្ត​មួយចំនួន​របស់​កម្ពុជា តាមរយៈ​លោកស្រី និង​មន្ត្រី​ខ្មែរ​ប្រចាំ​តំបន់ លើ​វិស័យ​សប្បុរសធម៌​នានា នឹង​ជួយ​ជ្រោមជ្រែង​វិស័យ​អប់រំ​ដល់​សិស្ស​ក្រីក្រ​រៀន​ពូកែ​នៅតាម​ភូមិឋាន​នានា ដោយ​ផ្ដល់នូវ​អាហារូបករណ៍​សិក្សា​ដល់​សិស្ស​និស្សិត​ឱ្យមាន​ឱកាស​អាច​ឡើងមក​រៀន​បន្ត​ជំនាញ​ផ្សេងៗ នៅ​ប្រទេស​កូរ៉េខាងត្បូង​ទៀតផង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular