Home ព័ត៌មានជាតិ សន្តិសុខ បើក​ត្រាក់ទ័រ...

បើក​ត្រាក់ទ័រ​ភ្ជួរ​ចម្ការ​ប៉ះ​មីនតោន​ផ្ទុះ​របួសធ្ងន់​

ដោយ​: ភ្នំ​ខៀវ​/ បាត់ដំបង​: កសិករ​រស់នៅ​ក្នុងស្រុក​ភ្នំព្រឹក​ម្នាក់ បើក​ត្រាក់ទ័រ​ភ្ជួរ​ចម្ការ បាន​ប៉ះ​នឹង​គ្រាប់​មីនតោន បណ្តាល​ឲ្យ​របួសធ្ងន់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ១០:០០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ នៅត្រង់ចំណុច​ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

​ជនរងគ្រោះ​មានឈ្មោះ គ្រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​បាន​រងរបួស​ធ្ងន់​បន្ទា​ប់​ពី​បាន​ភ្ជួរ​ចម្ការ​លើដី​ផ្ទាល់​របស់​ខ្លួនឯង ចំណែកឯ​ត្រាក់ទ័រ​ខូចខាត​ទាំងស្រុង​។

​ប្រភព​ដដែល​បន្ត​ដែរ​ថា គ្រាប់​ដែល​បង្ក​ការគ្រោះថ្នាក់​នេះ​ជា​ប្រភេទ​គ្រាប់​មីនតោន នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ភាគច្រើន​មាននៅ​តាម​ទីទួល ឬ​ក្បែរ​ទីទួល​លុះ​ប្រជាកសិករ​ចុះ​ភ្ជួរ​ដី​ប៉ះ​ក៏​ផ្ទុះឡើង​តែម្តង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular