ដោយ: ប.ជ័យ/ព្រំដែនកម្ពុជា-ថៃ: ទាហានឈុតប៉ារ៉ាកងរយថៃលេខ១២០៥និងទាហានប៉ារ៉ាថៃលេខ១២ នៃកងកម្លាំងបូរផា បានចុះទៅត្រួតពិនិត្យលើទីតាំងទទួលខុសត្រូវតាមបណ្តោយព្រំដែនក៏បានប្រទះឃើញនិងឃាត់ខ្លួនពលករខ្មែរ៧នាក់កំពុងលួចឆ្លងចូលប្រទេសថៃ នៅចំណុចនិយាមការ TA.356139 ភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
យោងតាមទាហាមថៃសួរនាំ ពលករទាំង៧នាក់នេះឆ្លើយថា ពួកគេទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងក្លឿ ស្រុកអារញ្ញប្រថេតខេត្តស្រះកែវ ។
ពលករខ្មែរទាំង៧នាក់នេះ រួមមាន ៖ ១-ឈ្មោះ ហៅ បុណ្យសុង ភេទប្រុស អាយុ៣១ឆ្នាំ។ ២-ឈ្មោះ រ៉េត ដុផន ភេទប្រុស អាយុ៣៥ឆ្នាំ ។ ៣-ឈ្មោះ លើត ណារ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ ។ ៤-ឈ្មោះ ខន សុផេង ភេទប្រុស អាយុ៣០ឆ្នាំ ។ ៥-ឈ្មោះ ហែម ដា ភេទស្រី អាយុ៦២ឆ្នាំ ។ និង២នាក់ទៀត ដែលបានចាប់តាមក្រោយនៅមិនទាន់ស្គាល់ឈ្មោះនិងទីលំនៅនៅឡើយ ។
ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចថៃបានឃុំខ្លួននៅកន្លែងនគរបាល រួចបញ្ជូនទៅឲ្យនគបាលការពារព្រំដែនលេខ១២៤ ភូមិណូនម៉ាកមុន ស្រុកគោកធ្យូង ដើម្បីបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ៕