ប្រែសម្រួល : កញ្ញាដាលីស ៖ យោងតាមអ្នកចាត់ការទូទៅរបស់ក្លិបហង្សក្រហម Liverpool លោកជួហ្គិន ក្លប់ ឱ្យដឹងថា របួសរបស់ឌីហ្គោ ចូតាមិនធ្ងន់ធ្ងរដូចការរំពឹងទុកទេ ព្រោះវេជ្ជបណ្ឌិតនិយាយថា កីឡាកររូបនេះមិនចាំបាច់ត្រូវវះកាត់ក្បាលជង្គង់ទេ។
លោកក្លប់និយាយកាលពីថ្ងៃអាទិត្យថា ចូតានឹងមិនបានលេងរយៈពេល២ខែសម្រាប់ Liverpool ។ ចូតាបានរងរបួសពេលប្រកួត Champions League ជាមួយ Midtjyllandកាលពីថ្ងៃពុធសប្តាហ៍មុន។
លោកក្លប់និយាយថា “រាល់លទ្ធភាពវះកាត់ត្រូវបានគិតគូរ តែមិនចាំបាច់ធ្វើការវះកាត់ទេ។ ប៉ុន្តែរូបគេនឹងអវត្តមានមួយរយៈ។ យើងមិនដឹងច្បាស់ទេ ប្រហែល១ខែកន្លះឬ២ខែ”។
ក្រៅពីចូតា កីឡាករសំខាន់ពីររូបទៀតក៏រងរបួសរយៈពេលយូរដែរ គឺវើជីល វ៉ាន់ដែក និង ចូន ហ្គោម៉េស ដែលរងរបួសជង្គង់ដូចគ្នា៕
ចូតារងរបួសជង្គង់ និងស្ថិតនៅក្រៅការប្រកួត២ខែ