ដោយៈ បញ្ញាសាស្ត្រ/ភ្នំពេញៈ បង្គោលព្រំការពារបុរាណដ្ឋាន ចំនួនប្រាំបីបង្គោល ត្រូវបានក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានអភិរក្ស ប្រាសាទក្រៅឧទ្យានអង្គរ បានសហកាជាមួយ មន្ទីរវប្បធម៌ស្រុក រដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ បានបន្តបោះ បង្គោលព្រំ ការពារបុរាណដ្ឋាន ដែលស្ថិតនៅក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានចំនួន ៨ ទីតាំងហើយ។
យោងតាមប្រភពទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា បុរាណដ្ឋានទាំង ៨ ទីតាំងនោះ មានដូចជា ប្រាសាទអូរប្រាសាទ ប្រាសាទរលំដូនមោង ប្រាសាទត្រពាំងឈូក គោកពពូល ត្រពាំងបេង ត្រពាំងចង្ហុកក្រាំង ត្រពាំងរលំវែង និងត្រពាំងគុម្ពភ្នៀង។
សូមជម្រាបថា ការបោះបង្គោលព្រំ ការពារបុរាណដ្ឋាន គឺដើម្បីជាប្រយោជន៍ ក្នុងការ កំណត់ព្រំដី ដែលមានបុរាណដ្ឋាន ត្រូវការពារ អោយបានត្រឹមត្រូវ ការពារការកាន់កាប់ ដោយខុសច្បាប់ ពីឈ្មួញទិញលក់ដីធ្លី និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋ បានដឹង ចៀសវាង ការវាទទីដីធ្វើកសិកម្ម ឬរស់នៅលើប្រាសាទ ស្រះទឹក និងរចនាសម្ពន្ធសំណង់ បុរាណផ្សេងៗ ដោយពុំដឹង ព្រោះពួកគាត់ ក៏មានបំណងចង់ការពារ ឱ្យបុរាណដ្ឋានទាំងនោះ ឱ្យល្អប្រសើរដែរ៕PC