Home ព័ត៌មានជាតិ សន្តិសុខ កំពុង​បង់​ត្រ...

កំពុង​បង់​ត្រី​ត្រូវ​រន្ទះបាញ់​ស្លាប់​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បុរស​ម្នាក់​កំពុង​បង់​ត្រី​ត្រូវ​រន្ទះបាញ់​ស្លាប់ កាលពី​កាលពី​ម៉ោង​៣​សៀ​ល ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ខាងលិច​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មាន ឈ្មោះ ហៃ ព្រឿង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ លំនៅ​នៅ​ភូមិ ឃុំ​ខាងលើ បាន​ទៅ​បង់​ត្រី​ជាមួយ​អ្នកភូមិ​ជាច្រើន​នាក់​ទៀត នៅ​ចំណុច​ប្រឡាយ​ទំនប់​ធំ​ខាងលិច​ភូមិ​ប៉ោយ​ស្នួល ក៏ត្រូវ​រន្ទះបាញ់​ស្លាប់ ឯ​អ្នកភូមិ​ផ្សេងទៀត នៅក្បែរនោះ មិនមាន​រងគ្រោះថ្នាក់​អ្វី​ទេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular