ដោយៈសរិទ្ធ/បាត់ដំបងៈ នារីម្នាក់ ព្រោះតែមានជម្លោះ ជាមួយគូដណ្តឹង បានធ្វើអត្តឃាត ដោយលេបថ្នាំ ងងុយដេក សម្លាប់ខ្លួន កាលពីម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ច បានបញ្ជាក់ថាៈ អត្តឃាតជន ឈ្មោះ គឹម សូវៀត ហៅ ស្រីខួច ភេទស្រី អាយុ ២០ ឆ្នាំ រស់នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ហើយការស្លាប់ របស់នារីម្នាក់នោះ ដោយសារឈ្លោះគ្នា ជាមួយគូដណ្តឹង ទើបលេបថ្នាំ ងងុយដេក សម្លាប់ខ្លួន។ បន្ទាប់ពីនារីរូបនេះ លេបថ្នាំងងុយដេក សម្លាប់ខ្លួន ក្រុមគ្រួសារ បានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង។ ប៉ុន្តែ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យ បានប្រាប់ថា នារីម្នាក់នេះ ស្លាប់បាត់ហើយ ដោយសារលេបថ្នាំច្រើនពេក៕PC