ដោយៈរ៉ាម៉ន/ភ្នំពេញៈ នៅម៉ោងជិត ១១ ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានគណៈកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ តំណាងលោក ជា ពិសី ប្រធានគណៈកិត្តិយស អនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានដឹកនាំ ក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយ កាកបាទក្រហមកម្ពុជា រួមមាន គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនមកឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះ ដោយអគ្គិភ័យ លេបត្របាក់ផ្ទះសំបែង កាលពីថ្ងៃទី១២ ធ្នូ ចំនួន ២ ខ្នងផ្ទះ ស្មើនឹង ៦ គ្រួសារ មានទីតាំងស្ថិតនៅ ជាប់នឹងផ្លូវបេតុង ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ៕PC