Home ព័ត៌មានជាតិ សន្តិសុខ ឃុំខ្លួន​បុរស...

ឃុំខ្លួន​បុរស​ជនជាតិ​កា​មេ​រូ​ន​ម្នាក់ ដែល​ឆបោក​ប្រធាន​ក្រុមហ៊ុន Cambodian Hair Extension Co.,Ltd

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ជនជាតិ កា​មេ​រូ​ន​ម្នាក់ បាន​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់ ពីបទ​ឆបោក​, លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កំហែង​យក មាន​ស្ថាន​ទម្ងន់ទោស​។​

បុរស​ជនជាតិ​កា​មេ​រូ​ន​រូបនេះ ឈ្មោះ ASHU GEORGE EBOT ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាន​ត្រូវ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន កាលពី​ម៉ោង ១០ និង​៣០ នាទី ព្រឹក​ថ្ងៃទី​៩ ធ្នូ នៅ​ចំណុច​មុខ​ធនាគារ ABA ចំការ​ដូង ផ្លូវ ២១៧ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ការចាប់ខ្លួន​នេះ គឺ​យោងតាម ពាក្យបណ្ដឹង របស់​ឈ្មោះ ឆាយ សម្បត្តិ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ ប្រធាន​ក្រុមហ៊ុន Cambodian Hair Extension Co.,Ltd ប្តឹង​ឈ្មោះ ASHU GEORGE EBOT ពីបទ ” ឆបោក​, លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស ” ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ។​

​ដើមបណ្តឹង បានបញ្ជាក់​ថាៈ ជនសង្ស័យ បានទទួល​ប្រាក់​លើក​ទី​១ ចំនួន ២៨៧.៥០០ ដុល្លារ រួចហើយ តែ​ជនសង្ស័យ នៅតែ​បន្តធ្វើ​សកម្មភាព Charts តាម WhatsApp ទារប្រាក់​ពី​ជនរងគ្រោះ ចំនួន ៣៥ ម៉ឺន​ដុល្លារ​ទៀត​។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួចហើយ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​នាំទៅ​កន្លែង​ស្នាក់នៅ របស់​ជនសង្ស័យ នៅ Apartment Baly 3 បន្ទប់​លេខ B១៦ ជាន់​ទី​១៧ ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​ចាប់យក​វត្ថុតាង រួមមាន​: ក្រដាស​ពុ​ម្ភ​ពណ៌​ខ្មៅ សម្រាប់​ផលិត​ដុល្លារ ១​ដុំ ក្រដាស​សម្រាប់​ផលិត​លុយ​ដុល្លារ ៣ ដុំ ដប​ទឹក​ថ្នាំ សម្រាប់​លាយ ដើម្បី​ផលិត​លុយ​ដុល្លារ ដប​ធំ​១ ដប​តូច ៥​ដប ម្សៅ ស ១​ថង់ ដបប្រេង ១ ចំនួន លុយ​ដុល្លារ ចំនួន ៧.១០០ ដុល្លារ និង​ដុល្លារ​ពុ​ម្ភ ៥០០ ដុល្លារ និង​រថយន្ត​ម៉ាក Toyota Yaris ស្លាក​លេខ ភព ២I 7337 ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular