ដោយៈបូព៌ព្រឹក្ស,សុផល/ភ្នំពេញៈលោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាបនៅថ្ងៃទី១៤ ខែធ្នូ នេះ។
លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាបនៅថ្ងៃទី១៤ ខែធ្នូ នេះ(រូបថតក្រសួង)
ប្រភពក្រសួងបញ្ជាក់ថាការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ និងសម្ភារបរិក្ខារបច្ចេកទេសសម្រាប់ស្ថាបនាផ្លូវដែលអនុវត្តដោយអង្គភាពសាងសង់ទាំង៨។ដើម្បីពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល មានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថាក្រុមហ៊ុនទាំង៨រួមមាន៖ ១. កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ,២.កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, ៣. កងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប,៤.អគ្គនាយកដ្ឋានសាធារណការ,៥.អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, ៦. នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ, ៧. នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨. មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ។
រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖ ប្រភេទទី១ ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រឡើងវិញ ប្រភេទទី២ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ ប្រភេទទី៣ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរ ធ្វើ ដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ប្រភេទទី៤ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥សង់ទីម៉ែត្រ៕សរន