រងាក់រងើក​,រងីរងើ​,រងេរងើ​,រងើម​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រងាក់រងើក​
​កិរិយាវិសេសន៍​
​ដែល​របះរបើង​ងើ​កៗ​រឿយៗ​ដោយ​រលាក់​ឬ​ដោយ​អង្រួន​
​ជិះរទេះ​រលាក់​រងាក់រ​ងើ​ក​រកកល់​ខ្យល់ចាប់ ។​

រងីរងើ​
​កិរិយាសព្ទ​
( ម​. ព​. រងេរងើ ) ។​
​គុណសព្ទ​
( ម​. ព​. រងេរងើ ) ។​

រងេរងើ​
​កិរិយាវិសេសន៍​
​ដែល​ងេងើៗ​រឿយៗ​; ដែល​ទញ់​ទាល់​វិលវល់​ស្មារតី​មមិងមមាំង ( និយាយថា រងីរងើ ឬ ល្ងីល្ងើ ក៏មាន​, តាម​ទម្លាប់​ប្រើ ) ។​
គុណសព្ទ​
​ដែល​ងេងើៗ​រឿយៗ​; ដែល​ទញ់​ទាល់​វិលវល់​ស្មារតី​មមិងមមាំង ( និយាយថា រងីរងើ ឬ ល្ងីល្ងើ ក៏មាន​, តាម​ទម្លាប់​ប្រើ ) ។​

រងើម​
​គុណសព្ទ​
​ដែល​ចេញ​ខ្លាញ់​ឡើង​រលើប​
​ខ្លាញ់​រងើម​, មុខ​រងើម ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular