ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ អស់រយៈពេល ៨ឆ្នាំ ទើបតែដឹងបំណង របស់តារាពហុជំនាញ ខាត់ សុឃីម នៅថ្ងៃគម្រប់ខួប អាពាហ៍ពិពាហ៍ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ ថា នាងពិតជាចង់បានកូន ពីរបន្ថែមទៀត តែរឿងនេះ ត្រូវសួរស្វាមីនាងសិន។
បើយោងតាមហ្វេសប៊ុក របស់តារាសម្តែង ប៉ែន ចំរ៉ុង នៅថ្ងៃ គម្រប់ខួប អាពាហ៍ពិពាហ៍ តារាសម្តែងប្រុសរូបនេះ បាននាំកូនប្រពន្ធ ទៅ Suprise ខាត់ សុឃីម និងស្វាមី ដល់ផ្ទះតែម្តង ខណៈដែលលោក ផាណូ ជាស្វាមី ខាត់ សុឃីម ត្រូវជិះឡាន ត្រឡប់មកវិញ ព្រោះទទួលដំណឹងថា កូនចៅ ឈ្លោះគ្នា។ គម្រោងការ Suprise របស់ ប៉ែន ចំរ៉ុង បានសម្រេចធ្វើអោយ ខាត់ សុឃីម ភ្ញាក់ផ្អើលមែនទែន។
តាមរយៈវីដេអូឃ្លីប ប៉ុន្មាននាទី បានបង្ហាញថា ខាត់ សុឃីម ពិតជាចង់បានកូន បន្ថែមទៀត ប៉ុន្តែត្រូវសួរចិត្តស្វាមីសិន ។ តោះចង់ដឹង ទស្សនាវីដេអូនេះ ទាំងអស់គ្នា!៕/V