ដោយៈច្រាយ ចំណាន/ភ្នំពេញៈអ្នកជំនាញអចលនទ្រព្យកម្ពុជា ដែលបាននិងកំពុងធ្វើការងារយ៉ាងសកម្ម ជាមួយអ្នកវិនិយោគចិន និងអន្តរជាតិដទៃទៀតបានប្រមើលមើលលើទិដ្ឋភាពប្រែប្រួលនៃទីផ្សារអចលនទ្រព្យកម្ពុជា សំរាប់ឆ្នាំ២០២១ខាងមុខថាតើមានភាពប្រែប្រួលនិងបត់បែនបែបណា។
លោកឡោ វិចិត្រអនុប្រធានសមាគមអចលនទ្រព្យសកលប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងនារសៀលថកងៃចុងសប្តាហ៍កន្លងមកថាឆ្នាំ២០២០នៅសល់តែប៉ុន្មានថ្ងៃទៀតនឹងឈានចូលឆ្នាំ២០២១បងប្អូនប្រាកដជាចង់ដឹងថាអចលនទ្រព្យកម្ពុជានឹងមានសភាពបែបណាក៏ដូចជាវិវឌ្ឍន៍ដល់កម្រិតណាសំខាប់ឆ្នាំ២០២១ខាងក្រោមនេះ???។
លោកបន្តថា ជាមួយនឹងការវិភាគ ផ្នែកលើទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា និងទិដ្ឋភាពសាកល លោកបានសង្ខែបបទបង្ហាញខ្លះៗ ដោយបែងចែកអចលនទ្រព្យជាប្រភេទសំខាន់ៗដូចជា ១ ដីធ្លី ២ផ្ទះជាប់ដីឬផ្ទះអាជីវកម្ម និង៣ខុនដូ ជាលំនៅដ្ឋានសហកម្មសិទ្ធ។
តើការវិនិយោគទៅលើប្រភេទមួយណាល្អជាងនិងហានិភ័យនៃការវិនិយោគលើប្រភេទអចលនទ្រព្យនីមួយៗ លោកសូមធ្វើការចែករំលែកលើចំណុចសំខាន់ៗមួយចំនួន៖
ទី១ ដីធ្លីនៅឆ្នាំ២០២១
ដីជាប្រភេទអចលនទ្រព្យល្អបំផុតសំរាប់បងប្អូនដែលមានការស្វែងយល់ពីភូមិសាស្ត្រច្បាស់លាស់ហើយទទួលជ្រាបព័ត៍មានជាក់លាក់ស្តីអំពីគំរោងរដ្ឋាភិបាលទៅផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នដូចជាផ្លូវថ្នល់សាលារៀននិងផ្សារជាដើម។ប៉ុន្តែប្រភេទអចលនទ្រព្យនេះសំរាប់បងប្អូនដែលមានសាច់ប្រាក់គ្រប់គ្រាន់និងទុនសំរាប់វិនិយោគយ៉ាងតិចពី៣ឆ្នាំឬអាចរហូតដល់១០ឆ្នាំបើទិញខុសពីតំបន់ដែលគេអភិវឌ្ឍឬរូរាងដីខុសប៉ាន់។បើបងប្អូនត្រូវការសាច់ប្រាក់បង្វិលសំរាប់រកស៊ី សូមពីចារណាអោយបានច្បាស់សិនថាលទ្ធភាពយើងអាចទិញដីទំហំណា? ហើយបើកប់ទុនយូរ តើយើងទប់ទល់បានឬទេ?។
ទី២ ផ្ទះជាប់ដីឬផ្ទះអាជីវកម្ម
លោកឡោ វិចិត្របានបន្តថា បច្ចុប្បន្ននេះបើលទ្ធភាពបងប្អូននៅមានគម្រិតគឺពិបាកទិញផ្ទះនៅក្នុងក្រុងខ្លាំងណាស់ព្រោះតម្លៃសំរាប់ផ្ទះជាប់ដីនៅកណ្តាលក្រុងគឺថ្លៃខ្លាំងណាស់ដូច្នេះជម្រើសគឺផ្ទះជាយក្រុង។
ផ្ទះជាប់ដីជាយក្រុងគឺជាជម្រើសល្អសំរាប់បងប្អូនដែលប្រកបអាជីវកម្មឬការងារនៅជាយក្រុងព្រោះការធ្វើដំណើរបច្ចុប្បន្នគឺស្ទះចរាចរខ្លាំងហើយប្រើពេលយូដូចដែលបងប្អូនបានជ្រាបស្រាប់ហើយ។
ទី៣ខុនដូសហកម្មសិទ្ធ
ខុនដូជាប្រភេទអចលនទ្រព្យថ្មីមួយសំរាប់បងប្អូនដែលត្រូវការបែបបទរស់នៅសម័យថ្មីហើយជាអ្នកប្រកបអាជីវកម្មឬការងារនៅកណ្តាលក្រុងតែលទ្ធភាពនៅមានកម្រិត។
ខុនដូផ្តល់ភាពងាយស្រួលសំរាប់ទំហំគ្រួសារតូចឬមធ្យមដែលត្រូវការលំនៅដ្ឋានកណ្តាលក្រុងដែលនៅជិតកន្លែងធ្វើការឬអាជីវកម្ម។
ប៉ុន្តែខុនដូរមានហានិភ័យខ្ពស់ជាងប្រភេទអចលនទ្រព្យជាដីឬផ្ទះជាប់ដីព្រោះគំរោងដែលត្រូវបានបញ្ចប់ការសាងសង់តាមកិច្ចសន្យាទិញលក់ហើយប្រគល់សោទៀងទាត់ជូនភ្ញៀវគឺនៅមានតិច។
បើបងប្អូនជាវប៉ះចំគំរោងស្អុយគឺស្មើនឹងបោះលុយចោលដូចគ្នា។
ការសន្និដ្ឋាន
ប្រភេទអចលនទ្រព្យទាំងបីប្រភេទសុទ្ធតែមានគុណវិបត្តិនិងគុណសម្បត្តិដូចគ្នាដូច្នេះបងប្អូនត្រូវវិនិយោគទៅតាមលទ្ធភាពដែលមានជាក់ស្តែង និងជ្រើសរើសទីតាំងដែលស្របនិងកន្លែងការងារឬអាជីវកម្មក៏ដូចជាទំហំគ្រួសារ៕srn