Home ព័ត៌មានជាតិ សង្គម មីនតោន​ដែល​គេ...

មីនតោន​ដែល​គេ​ដាក់​មាន​របស់​ការពារ​អាចមាន​ប្រសិទ្ធភាព​ផ្ទុះ​នៅតែ​ខ្ពស់​ទោះ​កប់​ចោល​រាប់​ឆ្នាំ​ក៏ដោយ

ដោយៈ ជា សីហៈ​/​ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​អះអាងថា កាលពី​ថ្ងៃ​សៅរ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​/​ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប ប្រជាពលរដ្ឋ​ភ្ជួរ​ចំ​មីនតោន​របើកផុសចេញ​ពី​ដី សំណាង​ណាស់​ដែល​ជាន់​មិន​ចំ​កន្លែង​ផ្ទុះ​។

​លោក​បាន​បន្ត​ចែករំលែក​ថា កាលពី​នៅក្នុង​អំឡុងពេល​សង្គ្រាម​អ្នក​ប្រយុទ្ធ​មានគំនិត ឆ្នៃប្រឌិត​ខ្ពស់​ណាស់ ពោលគឺ ដើម្បី​រក្សា​គ្រាប់មីន​កប់​ក្នុង​ដី​សម្លាប់​គ្នា​បានយូរ​អង្វែង​នោះ គឺ​គ្រាប់​មីនតោន​ដែល​ដាក់​កប់​ដី​នោះ​សុទ្ធតែ​រុំ​ផ្លា​ស្ទិ​ក​ជាច្រើន​ជាន់​ក្នុង​គោលបំណង​ការពារ​គុណភាព​គ្រាប់មីន​កុំ​ឱ្យមាន​ច្រេះ​ចាប់​ដែលនាំឱ្យ​ឆាប់​អស់​ប្រសិទ្ធភាព​ផ្ទុះ​។

​លោក​បាន​បន្តថា ការ​រុំ​ផ្លា​ស្ទិ​ចនេះ​គឺ​បន្ថែម​គុណភាព​ពីលើ​ថ្នាំ​ការពារ​នៃ​រោងចក្រ​ផលិត គ្រាប់មីន​ទាំងនោះ​។ ជាក់ស្តែង​ឃើញថា​ការ​រុំ​ផ្លា​ស្ទិ​ចនេះ​ធានា​គុណភាព​បានយូរ​អង្វែង ពិតប្រាកដ​មែន​!​។

​លោក​បាន​បញ្ជាក់ថា ” គ្រាប់​មីនតោន​នេះ​កប់​ក្នុង​ដី រយៈពេល​៣០-៤០ ឆ្នាំ​មកហើយ តែ​មើល​គុណភាព​នៅ​ល្អ បំរើ​ប្រសិទ្ធភាព​ផ្ទុះ​បាន​គ្រប់ពេលវេលា​ប្រសិនបើ​កំលាំង ស​ង្ត​ត់​ចំ​ចំនុច​បង្ក​ផ្ទុះ​នោះ​។ នេះ​ជា​សំណាង​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ភ្ជួរ​ដី​នោះ គេចផុតពី​គ្រោះថ្នាក់ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular