សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សណ្ឋាគារ​ដឹ​រ៉ូយ៉ាល់​សេន កោះរ៉ុង នៅ​ខេត្ត​ព្រះសីហនុ​

1360
ចែករម្លែក

ដោយ : តារារិទ្ធិ / ព្រះសីហនុ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដឹ រ៉ូយ៉ាល់​សេន កោះរ៉ុង (The Royal Sand Koh Rong) ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្រោម​ការវិនិយោគ​រួមគ្នា របស់​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ជាមួយនឹង​វិនិយោគិន មកពី​ប្រទេស​ស្វី​ស​។​

លោក លូ​ហ្ស៊ី ម៉ា​ត​ហ្ស៊ិ​ក​(Luzi Matzig)​នាយក ក្រុមហ៊ុន​រ៉ូយ៉ាល់​សេន កោះរុង ខូ​អិ​ល​ធី​ឌី បាន​មាន ប្រសាសន៍​ឲ្យ​ដឹងថា កោះរុង​មាន​ទំហំ​៧៨​គីឡូម៉ែត្រ​ក្រឡា ជា​កោះ​ដែលមាន​ទំហំ​ធំជាងគេ លំដាប់​ទី​ពីរ នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំងាយ​ប្រហែល​២២​គីឡូម៉ែត្រ ខាងជើង​ឈៀង​ខាងកើត ខេត្ត​ព្រះសីហនុ អាចធ្វើ​ដំណើរ​មកដល់​តាម​កាណូត​ល្បឿន​លឿន ប្រមាណ​៤៥​នាទី​។ កោះរ៉ុង​មាន​ឆ្នេរ​ខ្សាច់​សក្បុស​ចំនួន​២៨ ក្នុងនោះ​មាន​ឆ្នេរ​ខ្សាច់ ដ៏​ស​ស្អាត​មាន​ប្រវែង​៨​គីឡូម៉ែត្រ​។​

សណ្ឋាគារ​ផ្កាយ​៥ ដឹ​រ៉ូយ៉ាល់​សេន កោះរ៉ុង ត្រូវបានធ្វើ​ពិធី​បញ្ចុះ​បឋម​សីលា និង​បើក​កា​រដ្ឋា​ម​សាងសង់ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​។​
លោក នាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​សេន កោះរ៉ុង បាន​បន្ថែមថា កោះរ៉ុង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​សម្បទាន​ជួល​អោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ធ្វើការ​អភិវឌ្ឍ​ជា​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ទេសចរ​ធម្មជាតិ ចំណាត់ថ្នាក់​ពិភពលោក​។ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ខូ​អិ​ល​ធី​ឌី បាន​ចុះ​កិច្ចសន្យាជួល​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០០៨​។

សូមជម្រាបថា វត្តមាន​របស់​សណ្ឋាគា​រ ដឹ​រ៉ូយ៉ាល់​សេន កោះរ៉ុង​នេះ បាន​ចូលរួមចំណែក​មួយកម្រិត​ថែមទៀត ក្នុងការ​លើកកម្ពស់​វិស័យ​សេវាកម្ម​ទេសចរណ៍​រប​ស់​កម្ពុជា តប​ទៅតាម​តម្រូវការ​បែប​ទាន់សម័យ របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ សណ្ឋាគារ ដឹ​រ៉ូយ៉ាល់​សេន កោះរ៉ុង ត្រូវបាន​សាងសង់ឡើង ជាប់​ទៅនឹង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​បំផុត ជាមួយនឹង​វីឡា​ទំនើប​ចំនួន​៦៧ ក្នុងនោះ​៣០​វីឡា មាន​អាង​ហែល​ទឹក​ផ្ទាល់ខ្លួន​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម