Home ព័ត៌មានជាតិ សេដ្ឋកិច្ច យប់​នេះ​នៅ​ភ្...

យប់​នេះ​នៅ​ភ្នំពេញ​និង​ខេត្ត​ជាប់​សមុទ្រ​មាន​ភ្លៀង​កម្រិត​មធ្យម​

ដោយ​: ប​.​ខុន / ភ្នំពេញ​: នៅពេល​រំលងអធ្រាត្រ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​នៅលើ​រាជធានី​ភ្នំពេញ ខេត្តតាកែវ​, កំពត​, ព្រះសីហនុ និង​ខេត្តកោះកុង ដោយសារ​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង ក្នុងពេល​ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្រោម​ឥទ្ធិពល​កម្រិត​សម្ពាធ​ទាប​ស្រាប់​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០២០​ថា នៅវេលា​រំលងអធ្រាត្រ​ថ្ងៃទី​១៥​ខែធ្នូ​នេះ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម នៅលើ​រាជធានី​ភ្នំពេញ ខេត្តតាកែវ​, កំពត​, ព្រះសីហនុ និង​ខេត្តកោះកុង ដោយសារ​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​(​កើត​) ក្នុងពេល​ប្រទេស​កម្ពុជា​កំពុង ស្ថិតក្រោម​ឥទ្ធិពល​កម្រិត​សម្ពាធ​ទាប​ស្រាប់​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា នៅ​ខេត្ត​ព្រះសីហនុ​នឹងមាន​ភ្លៀង​ធ្លាក់​លើសពី​កម្រិត​មធ្យម​។ ភ្លៀង​បែបនេះ កើតមាន​រហូតដល់​ថ្ងៃទី​១៦​ខែធ្នូ​។ ចាប់ពី​ថ្ងៃស្អែក​ទៅ​ភ្លៀង​ធ្លាក់​អាច​នឹង​កើតមាន​ពេល​ថ្ងៃ នៅ​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថា នៅលើ​ប្រទេស​ហ្វីលីពីន និង​សមុទ្រ​ចិន​ខាងត្បូង​ពេលនេះ ស្ថិតក្នុង​តំបន់​បរិយាកាស​សម្ពាធ​ទាប ដែល​ងាយ​នឹងមាន​ភ្លៀង​កើតឡើង​ណាស់​។ ឯ​សីតុណ្ហភាព​អប្បបរមា​ជាទូទៅ​នៅ​កម្ពុជា​បាន​កើនឡើង លើសពី​២០​អង្សា​សេ​។ អាកាសធាតុ​នឹងមាន​ការប្រែប្រួល​ច្រើន​នៅ​ចុង​សប្តាហ៍​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular