ដោយៈ រ៉ាម៉ន/ព្រះវិហារៈ អនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល មន្ទីរសាធារណ ការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានចាត់វិធានការ ស្តីពីការបង្ការ និងទប់ស្តាត់ការឆ្លង រាលដាលជំងឺកូវីដ -១៩ ។
ជាក់ស្តែង នៅរសៀល ថ្ងៃទី១៤ ធ្នូនេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានបាញ់ថ្នាំសម្លាប់មេរោគ និងបំពាក់ដោយម៉ាស៊ីន កំចាត់មេរោគ នៅក្នុងមន្ទីរនេះផងដែរ ដើម្បីធានាថា ក្នុងបរិវេណមន្ទីរ មិនមានការឆ្លងដោយជំងឺកូវីដ-១៩ ។ បើទោះបីក្នុងរយៈ ពេល ៣ថ្ងៃជាប់គ្នានេះ មិនមាននរណាម្នាក់ បានឆ្លងដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ ខែវិច្ឆិកា ក្តី ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានមាន ប្រសាសន៍ថាៈ យើងរួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ហើយលោក បានសូមអោយពុកម៉ែ បងប្អូន ទាំងអស់ជៀសផុត ពីគ្រោះចង្រៃនេះ៕PC