ដោយៈ ប.ជ័យ/បន្ទាយមានជ័យៈ បើតាមគណៈកម្មការ អាចារ្យវត្តរតនៈសុខសាន្តបានឱ្យ ដឹង នៅថ្ងៃទី១៤ ធ្នូនេះថា ពស់ថ្លាន់ ១ក្បាល មានទម្ងន់ ១៧,៥ គីឡូក្រាម ដែលលូនចូល ក្នុងផ្ទះប្រជាពលរដ្ឋ ហើយត្រូវបានពលរដ្ឋ ចាប់បាន រួចបានយកទៅ ប្រគល់ជូនលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីយកទៅលែង ក្នុងគោលបំណង អភិរក្សសត្វព្រៃ កាលពីថ្ងៃទី១៣ ធ្នូ ។
ព្រះគ្រូ ណយ ណេត ចៅអធិការវត្តរតនៈសុខសាន្ត និងព្រះគ្រូចៅអធិការ វត្តផ្សារកណ្តាល បានទទួលបន្តពស់ថ្លាន់នោះ ហើយយកទៅលែង នៅក្នុងបរិវេណវត្តរតនៈ សុខសាន្ត អូរខៃដន ដែលនៅមានព្រៃ ខាងក្រោយវត្ត និងមានផ្លូវទឹកធម្មជាតិផង។
ក្នុងពេលធ្វើពិធីខាងជំនឿ ដើម្បីលែងនោះ ព្រះសង្ឃ ក៏បានសូត្រស្វាធ្យាយជយន្តោ ប្រោសព្រំសុំសេចក្តីសុខ សេចក្តីចម្រើន មានសន្តិសុខ សន្តិភាព សុវត្ថិភាព ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ និងក៏ដល់ខ្លួនសត្វពស់ថ្លាន់ នេះផងដែរ ៕PC