ដោយៈ ញ៉ែម សុផល/ភ្នំពេញ៖ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានឱ្យដឹងថា ទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់បានសន្យាផ្តល់ប្រាក់កម្ចីសម្បទានសម្រាប់ប្រសិទ្ធភាពថាមពលនិងការផ្គត់ផ្គង់អគ្គិសនីនៅតាមជនបទនៅកម្ពុជា ដែលមានទឹកប្រាក់៣០លាន អឺរ៉ូដើម្បីធ្វើឱ្យប្រសើរឡើងនិងពង្រីកបណ្តាញអគ្គិសនីនៅតាមជនបទ រួមចំណែកដល់ គោលដៅធំរបស់ប្រទេសកម្ពុជាក្នុងការកាត់បន្ថយការភាយចេញឧស្ម័នផ្ទះកញ្ចក់និងធ្វើទៅតាមការសន្យារបស់ខ្លួនថានឹងទទួលបាន ថាមពលប្រើប្រាស់ជាសកលនៅឆ្នាំ ២០៣០ ។
លោក គ្រីស្ទៀន បឺហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានមាន ប្រសាសន៍ថា “បណ្តាញថាមពលប្រសើរជាងមុនគឺល្អសម្រាប់ប្រជាជន ល្អសម្រាប់សេដ្ឋកិច្ច និងជារួមគឺល្អសម្រាប់ភពផែនដី” ។
លោកបានបន្តថា គោលដៅនៃការវិនិយោគរបស់អាល្លឺម៉ង់គឺការទទួលបានអគ្គិសនីប្រើ ប្រាស់ប្រសើរជាងមុន មានតម្លៃទាបជាងមុន ការផ្គត់ផ្គង់ថាមពលដែលអាច ទុកចិត្តបាន ជាងមុន និងការភាយចេញឧស្ម័នផ្ទះកញ្ចក់តិចជាងមុន ៕PC