Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ចុ...

សមត្ថកិច្ច ចុះ​ដកហូត​គ្រឿងចក្រ ជាច្រើន​គ្រឿង សង្ស័យ​ធ្វើ​អា​ជីក​ម្ម គ្មាន​ច្បាប់​

ដោយៈ ភ្នំ​ខៀវ/ប៉ៃលិនៈ ក្រោម​ការណែនាំ​ពី តំណាង​អយ្យការ សមត្ថកិច្ច​អាវុធហត្ថ បាន​ចុះ​រឹបអូស​គ្រឿងចក្រ ចំនួន ៥ គ្រឿងមក​រក្សាទុក ដែល​សង្ស័យ​ធ្វើ​អា​ជីក​ម្ម កាយ​ភ្នំ មិន​ត្រឹមត្រូវ ស្របតាម​ច្បាប់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ការចុះ​បង្ក្រាប​ករណី សង្ស័យ​គ្រឿងចក្រ ជាច្រើន​គ្រឿង​ចូលធ្វើ អាជីវកម្ម កាយ​ភ្នំ​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ១២:៣០ នាទី ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ត្រង់ចំណុច​ជើងភ្នំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ គ្រឿងចក្រ ដែល​ពាក់ព័ន្ធ មាន​ចំនួន ៥ គ្រឿង ក្នុងនោះ មាន​រថយន្ត​សម្រាប់ ដឹក​ដី និង​ថ្ម ចំនួន ៤ និង​អេស្កាវ៉ាទ័រ ចំនួន ១​គ្រឿង ជា​កម្មសិទ្ធិ របស់​ឈ្មោះ ម៉ាប់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។​

​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បានបញ្ជាក់​ប្រាប់ រស្មី​កម្ពុជា​ឲ្យ​ដឹងថាៈ គ្រឿងចក្រ ជាម​ធ្យា​បាយ​ទាំងអស់ ខាងលើ សង្ស័យ​អត់​មានច្បាប់ ត្រឹមត្រូវ ហើយ​បានធ្វើ​អាជីវកម្ម ជីក​កាយ​ដីភ្នំ​ដឹក​លក់​។ បន្ទាប់ពី​បាន​ពិនិត្យ ច្បាស់លាស់ ឃើញថា ម្ចាស់​គ្រឿងចក្រ​ខាងលើ មិន​គោរព​តាមច្បាប់ ត្រឹមត្រូវ​លោក​នឹង​បញ្ជូន ការងារ​នេះ ឱ្យ​ទៅខាង​រដ្ឋបាល​ព្រៃឈើ ដើម្បី​រៀបចំ​សំណុំរឿង ឬ​បញ្ជូន​សំណុំរឿង ទៅកាន់​ក្រសួង​តែម្តង​។​

​លោក អោម វីរ​: នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ប៉ៃលិន បានឱ្យដឹង​នៅ​សៀ​ល ថ្ងៃទី​១៤ ធ្នូ នេះ​ថាៈ ចំពោះ​ដីភ្នំ​ខាងលើ ជា​គម្រប​ព្រៃឈើ នៅឡើយ មិនទាន់មាន ការប្រគល់ ឱ្យធ្វើ អាជីវកម្ម​ទេ លុះត្រា​ណា មាន​សេចក្តីសម្រេច ពី​ខាងលើ ទើប​អាច​ឈូសឆាយ សាងសង់​ផ្ទះ ឬ​រៀបចំ​ធ្វើ​អ្វី​ផ្សេងៗ​បាន​។ តែ​ទោះបីជា​បែបនេះ​ក្តី ដីភ្នំ​ភាគច្រើន ឋិត​ទីតាំង ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​នេះ គឺមាន​ប្លង់រឹង ឬ​ប្លង់​កម្មសិទ្ធិ កាន់កាប់​ស្ទើរ​គ្រប់គ្នា ទាំងអស់​ហើយ​ដែរ​។ រហូតមកដល់​ម៉ោង​នេះ ខាង​ខេត្ត ក៏ដូចជា ខាង​ព្រះរាជអាជ្ញា បាន​សម្របសម្រួល​បញ្ច​ប់ បញ្ហា​រួច​អស់ហើយ ថែមទាំង​បានឱ្យ​ម្ចាស់​យក​គ្រឿងចក្រ ដែល​ជាប់​ពាក់ព័ន្ធ​នោះ វិលត្រឡប់ ទៅវិញ​អស់​ដែរ​៕PC

គ្រឿងចក្រ​ដែល​កម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​ឃាត់ និង​រក្សាទុក​រងចាំ​ការដោះស្រាយ ( រូប​:​ភ្នំ​ខៀវ )​

គ្រឿងចក្រ​ដែល​កម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​ឃាត់ និង​រក្សាទុក​រងចាំ​ការដោះស្រាយ ( រូប​:​ភ្នំ​ខៀវ )​

គ្រឿងចក្រ​ដែល​កម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​ឃាត់ និង​រក្សាទុក​រងចាំ​ការដោះស្រាយ ( រូប​:​ភ្នំ​ខៀវ )​

គ្រឿងចក្រ​ដែល​កម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​ឃាត់ និង​រក្សាទុក​រងចាំ​ការដោះស្រាយ ( រូប​:​ភ្នំ​ខៀវ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular