​អាជ្ញាធរ​ចាប់ផ្ដើម​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​

1318
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ២០១៨ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ រៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ច្បារអំពៅ ឡើងវិញ ក្រោម​វត្តមាន​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។

​គួរ​បញ្ជាក់ថា​ផ្សារ ច្បារអំពៅ រាប់រយ តូប ត្រូវបាន អគ្គិភ័យ លេប ត្របាក់ ទាំងស្រុង ដែលមាន រយៈពេល ជាង ១០ ម៉ោង ទើប គ្រោះ ចង្រៃ មួយ នេះ ត្រូវបាន រលត់ ទាំងស្រុង ។ អគ្គិភ័យ ចាប់ផ្ដើម ឆេះ នៅ ម៉ោងជាង​១០​យប់ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០១៨ ហើយ ម៉ោង ៣ រសៀល ថ្ងៃទី ១៦ ខែមីនា ទើប អគ្គិភ័យ នេះ រលត់ ទាំងស្រុង​។​ក្រុមអាជីវករ សម្តែង ការសោកស្ដាយ​ជា​ពន់ពេក ដែល អ្នកខ្លះ ថែមទាំង ស្រែកយំ ថែមទៀត ផង ។​

​អាជ្ញាធរ អះអាងថា អគ្គិភ័យ នេះ បណ្តាល មក​ឆ្លង​ចរន្តអគ្គិសនី ម្តុំ​តូប​ឈាង ខាងកើត​ផ្សារ​បង្ក ជា​អណ្តាតភ្លើង ឆេះ តូប ត គ្នាៗ ឡើង យ៉ាង សន្ធោសន្ធៅ តែម្ដង ។​នៅពេល កើតហេតុ នោះ គេ​សង្កេតឃើញ​វត្តមាន​លោក​ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ និង នាយ ឧ ត្ត ម សេនីយ៍ ជួន សុវណ្ណ ស្នងការ នគរបាល រាជធានី ភ្នំពេញ ចេញទៅ ជួយ អន្តរាគមន៍ ផ្ទាល់ ផងដែរ ។​

​ប្រជាពលរដ្ឋ បានលឺ សូរសម្លេង ផ្ទុះ ហ្គាស និង មាន មនុស្ស ជាប់ នៅក្នុង របង ផងដែរ​។ ប៉ុន្តែ ត្រូវបាន បាញ់ ទឹក ជួយសង្គ្រោះ ឱ្យ ចាក ចេញពី ខាងក្នុង ទាន់ពេល ។​ពាក់ព័ន្ធ ករណីនេះ លោក ព្រហ្ម យ៉​ន នាយការិយាល័យ​ពន្លត់​អគ្គិភ័យ ថ្លែងប្រាប់ ក្រុម អ្នកសារព័ត៌មាន កាលពី រសៀល ថ្ងៃទី ១៦ ខែមីនា ថា កិច្ច អន្តរាគមន៍ នៃ​ការ​ពន្លត់​គ្រោះ​អគ្គិភ័យ​នេះ​ប្រើ​រថយន្ត ស្នងការ នគរបាល រាជធានី ភ្នំពេញ ៣៨ គ្រឿង រថយន្ត អាវុធហត្ថ រាជធានី ភ្នំពេញ ៥​គ្រឿង​រថយន្ត ខាង ជ្រោយចង្វា​៥​គ្រឿង រថយន្ត ក្រសួងមហាផ្ទៃ ២ គ្រឿង រថយន្ត ស្នងការ ខេត្តកណ្តាល ២ គ្រឿង​និង​រថយន្ត​ស្រា​បៀរ​កម្ពុជា​មួយគ្រឿង សរុប​រថយន្ត​ប្រើប្រាស់​២៣៥​គ្រឿង​។​អគ្គិភ័យ ឆេះ បំផ្លាញ តូប អស់ ចំនួន ៦៥៨ តូប ក្នុងចំណោម​១.៤៤៧ តូប ។​

​ទាំង នៅពេល ឆេះ និង ពេល រលត់ គេ សង្កេតឃើញ ក្រុមអាជីវករ​ជា​ច្រៀង នាក់ សម្តែង ការសោកស្ដាយ និង ស្រែកយំ ថែម ទៀតផង ព្រោះ ផ្សារ នេះ ពួកគេ លក់ដូរ ជា យូរណាស់ មកហើយ ថែម ជា ឆ្នាំងបាយ របស់ ពួកគេ ទៀតផង ៕S/

​អាជ្ញាធរ​ចាប់ផ្ដើម​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម