«​របាយការណ៍​អភិវឌ្ឍ​ន៍និរន្តរភាព​ សម្រាប់​ប្រទេស​កម្ពុជា​»​ ទាក់ទង​នឹង​ការអភិវឌ្ឍ​វា​រី​អ​គ្គិស​នី បាន​ត្រូវ​ចេញផ្សាយ​ជា​ផ្លូវការ​

ដោយៈ​សុផល​/​ភ្នំពេញ​៖«​របាយការណ៍​អភិវឌ្ឍន៍និរន្តរភាព​កម្ពុជា​៖​អគ្គិសនី​បំភ្លឺ​កម្ពុជា​»​បាន​ត្រូវ​ចេញផ្សាយ​ជា​ផ្លូវការ​។​របាយការណ៍​នេះ​គឺជា​របាយការណ៍​និរន្តរភាព​សម្រាប់​ប្រទេស​កម្ពុជា​ច្បាប់​ទីមួយ​ហើយ​ដែល​ត្រូវ​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ហើយក៏​ជា​របាយការណ៍​សម្រាប់​ប្រទេស​កម្ពុជា​ច្បាប់​ទីមួយ​ក្នុង​មុខរបរ​ថាមពល​អគ្គិសនី​ផងដែរ ។​

ក្រុមហ៊ុនឆាយណាហ៊រទាន ចេញ​ផ្សាយរបាយ​ការណ៍អភិវឌ្ឍនិរន្តរភាពកម្ពុជា ជាភាសាចិនខ្មែរ និង​អង់គ្លេស

​ក្នុងនាម​ជា​សហគ្រាស​ថាមពល​យក្ស​របស់​ប្រទេស​ចិន ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ដែល​បាន​បំពេញបេសកកម្ម “​ផ្តល់​ថាមពល​ស្អាត ដើម្បី​បង្កើត​ជីវិត​កាន់តែ​ប្រសើរ​”មាន​បច្ចេកទេស​ដ៏​ល្អឥតខ្ចោះ​ចរិត​ដ៏​រឹងមាំ​និង​មាន​សិ​ការការពារ​បរិ​ស្ថា​ន​​ដ៏​ខ្លាំង​បានធ្វើការ​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា​ដើម្បី​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម ជំរុញ​ការអនុវត្ត​គម្រោង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​២x៣៥០​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្ត​ព្រះសីហនុ​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​និង​មាន​កាបូន​ទាប​ក៏ដូចជា​ជំរុញ​យ៉ាងសកម្ម​នូវ​ការសាងសង់​នៃ​គម្រោង​ថាមពល​ខ្យល់​និង​គម្រោង​PV​ជា​បន្ទាប់​ផងដែរ​វា​បាន​បន្ធូរបន្ថយ​ប្រកប​ដោយមាន​ប្រសិទ្ធិ​ភាព​នូវ​ការ​កង្វះខាត​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ប្រទេស​កម្ពុជាព្រម​និង​បានរួម​ចំណែក​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមនិង​លើក​កម្ពស់​​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ ។​

​ក្នុង​រយៈពេល​ច្រើន​ឆ្នាំកន្លងមក ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​បានរៀបចំ​ធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់ ដូចជា​សកម្មភាព “​ទិវា​បើកទូលាយ​សាធារណៈ​”និង “​ខែនៃ​ការ​ទទួលខុសត្រូវ​សង្គម​”​ជាដើម ដោយបាន​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​និង​ផ្លាស់​ប្តូរ​យ៉ាងសកម្ម​ជាមួយ​ភាគី​នានា​មាន​ពាក់ព័ន្ធ​ក្នុង​តំបន់ ដើម្បី​យក​ថាមពល​អគ្គិ​សនី​ស្អាត​និង​កាបូន​ទាប​បំភ្លឺប្រទេស​កម្ពុជា ផ្តល់​ផលប្រយោជន៍​និង​ឈ្នះ​-​ឈ្នះ​ក្នុង​កិច្ច​រួម​កសាង​និង​ចែករំលែក​គ្នា​រួមចំណែក​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​យក​ភាពសុខដុមរមនា​និង​ភាព​រាប់អាន​សិ្ន​ទ្ធ​ស្នាល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​រំភើបចិត្ត ។​

​ប្រកាន់ខ្ជាប់​រយៈពេល​ច្រើន​ឆ្នាំផ្តល់​ក្តី​ស្រឡាញ់​ដល់​ប្រទេស​កម្ពុជា​របាយ​ការណ៍​​នេះ​ចែកជា​បួន​ចំណែក​ធំ ពោលគឺ“​អង្គរ​សហស្ស​វត្សរ៍ការចែករំលែក​ពន្លឺ​នៃ​មិត្ត​ភាព​” “​ការបំភ្លឺ​ពន្លឺ​អេកូឡូស៊ី​តាម​ដង​ទន្លេមេគង្គ​” “​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​និង​បំភ្លឺ​អគ្គិសនី​នៃ​ការអភិវឌ្ឍ​” “​ក្លិន​ផ្កា​ស្រូវ​បង្ហាញ​ពី​ពន្លឺ​នៃ​ភាព​សុខដុម​” ដែល​បានបង្ហាញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជា​និរន្តរភាព​ដែល​បាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា ទំនួល​ខុសត្រូវ​ផ្នែក​សេដ្ឋកិច្ច ទំនួល​ខុសត្រូវ​ផ្នែក​បរិស្ថាន និង​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន ក៏ដូចជា​ការព្យា​យា​មរ​បស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​យ៉ាងសកម្ម ឆ្លើយ​តប​នឹង​តម្រូវការ និង​រួមគ្នា​អភិវឌ្ឍ​ជាមួយ​បណ្តា​ភាគី​នានា​របស់​កម្ពុជា ។​

​របាយការណ៍​មាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ចំនួន​៣៖​ចំណុច​ទី​១៖​ផ្តោត​សំខាន់​លើ​តំបន់​អាស៊ីអាគ្នេយ៍​បង្កើត​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ស​ហ​គ្រា​ស​កំពូល​លើ​ពិភពលោក​គឺជា​សហគ្រាស​ដែល​ហ៊ាន​ទទួលខុសត្រូវ​និង​អាចដឹកនាំ​ការអភិវឌ្ឍ​ជា​និរន្តរភាព​។​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​បាន​ប្រកា​ន់ខ្ជាប់​ជាប់​រហូត​នូវ​“​ការ​ដើ​រ​​​ចេញទៅ​ក្រៅ​”​ដោយមាន​ទំនួល​ខុស​ត្រូវបាន​អនុវត្ត​យ៉ាងពិត​ជាក់ស្តែង​នូវ​របៀ​ប​វារៈ​អភិវឌ្ឍ​ជា​និរន្តរភាព​២០​៣០​របស់​អង្គការសហប្រជាជាតិ​។​របាយការណ៍​នេះ​បានបង្ហាញ​នូវ​ទំនួល​ខុសត្រូវ​របស់​សហគ្រាស​ចិន​នៃ​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ដែល​បាន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ “​ការដើរ​ចេញទៅ​ក្រៅ​”​ដោយមាន​ទំនួល​ខុសត្រូវ បង្កើត​វិស្វកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​ប្រទេស​កម្ពុជានិង​បង្កើត​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ។​

ស្ថានីយ៍វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៣ មានអានុភាពធំជាងគេបំផុតនៅកម្ពុជានៅពេលនោះ វាត្រូវបានពណ៌នាថាជា“​គជ់ភ្លឺចែង​ចាំង​បង្កប់នៅក្នុង ‘ខ្សែក្រវ៉ាត់​និងផ្លូវ’”។

​ចំណុច​ទី ២ ៖ អាស្រ័យ​លើ​លក្ខណៈពិសេស​ក្នុង​តំបន់បង្កើត​វេទិកា​វប្បធម៌​របាយ​ការណ៍​នេះ​បាន​ផ្តោត​សំខាន់​លើ​ការបង្ហាញ​នូវ​អត្ថន័យ​នៃ​វប្បធម៌​ដ៏​ជ្រាល​ជ្រៅ​និង​ពិសេស​របស់​ប្រទេស​កម្ពុជា​តាមរយៈ​ខ្លឹមសារ​និង​ចក្ខុវិ​ញ្ញា​ណ យក​រូប​ភាព​ដែល​ប្រកបដោយ​លក្ខណៈពិសេស​ក​ម្ពុ​ជា​ជា​ចំណុច​ចាប់​ផ្តើម​ហើយ​បង្កើត​ចំណងជើង​នៃ​ជំពូក​នីមួយៗ​ដោយ​គួបផ្សំ​ទំនួល​ខុសត្រូវ​សង្គម​នៃ​មុខរបរ​ថាម​ពល​​អគ្គិសនី ។ ជំពូក “​អង្គរ​សហស្សវត្ស​រ៍កា​រ​ចែក​រំលែក​ពន្លឺ​នៃ​មិត្តភាព​”​គឺ​រៀប​រាប់​ពី​រឿងរ៉ាវ​បំពេញបេសកកម្ម​របស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ដែល​បាន​គោ​រព​​ច្បាប់​សន្តិសុខ​យ៉ាង​តឹងរឹងនិង​ប្រើ​វិស្វ​កម្ម​ដែលមាន​គុណភាព​ខ្ពស់​ទទួល​បាន​​ទំនុកចិត្ត​។​ជំពូក​“​ការបំភ្លឺ​ពន្លឺ​អេ​កូ​ឡូស៊ី​តាម​ដង​ទន្លេមេគង្គ​”​គឺ​រៀបរាប់​ពី​រឿងរ៉ាវ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ដែល​បាន​អាស្រ័យ​លើ​ការ​អភិ​វ​ឌ្ឍ​បៃតងប្រកាន់ខ្ជាប់​ការ​ការពារ​បរិស្ថាន​ក្នុង​ដំណើរការ​ទាំងស្រុងនិង​ចែក​រំលែ​ក​សមុទ្រ​និង​មេឃ​ខៀវ ។ ជំពូក “​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​និង​បំភ្លឺ​អគ្គិសនី​នៃ​ការអ​ភិ​វឌ្ឍ​”​គឺ​រៀបរាប់​ពី​រឿងរ៉ាវ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ដែល​បាន​ប្រកាន់ខ្ជាប់​គំនិត​ទស្សនៈ​សហប្រតិបត្តិការ​ដោយស្មោះ អាច​ជឿ​ទុកចិត្តបាននិង​ឈ្នះ​-​ឈ្នះប្រកាន់ខ្ជាប់​គោលការណ៍​អំពី​ការអនុវត្ត​តាម​លក្ខ​ណៈ​ពិសេស​ក្នុង​តំបន់ រក្សា​ការប្រាស្រ័យ​ទាក់ទង​យ៉ាង​ល្អ និង​ជំរុញ​កិច្ចសហ​ប្រតិ​បត្តិ​ការ​និង​ឈ្នះ​-​ឈ្នះ​។​ជំពូក​“​ក្លិន​ផ្កា​ស្រូវ​បង្ហាញ​ពី​ពន្លឺ​នៃ​ភាព​​​សុខដុម​”​គឺ​រៀប​រាប់​ពី​រឿងរ៉ាវ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ដែល​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ​របស់​ប្រជា​ជន​នៅតាម​តំបន់ចូលរួម​កិច្ច​ការ​ក្នុង​សហគមន៍​យ៉ាងសកម្មនិង​បង្កើត​សង្គម​​ដែល​ប្រកបដោយ​សុខដុមរមនា។​

ចំណុច​ទី ៣ ៖ សម្រង់​ករណី​គួរឱ្យ​រំភើបចិត្តរៀបរាប់​ពី​រឿងរ៉ាវ​បំពេញ​បេស​ក​កម្ម​​នៅ​ទី​ចុងក្រោយ​នៃ​ជំពូក​នីមួយៗ​ក្នុង​របាយការណ៍​មាន​ប្លុក“​ក្តី​ស្រ​ឡា​​ញ់​នៅ​កម្ពុជា​” ដែល​បាន​រៀបរាប់​ពី​រឿងរ៉ាវ​រួមវិភាគទាន​របស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​នៅ​ប្រទេស​កម្ពុជាតួអង្គ​ក្នុង​រឿង​ទាំងនេះ​រួមមាន​បុគ្គលិក​ចិន​ដែល​បាន​ចេ​ញ​ទៅ​បំពេញការងារ​នៅ​ប្រទេស​កម្ពុជា​រយៈពេល ៨ ឆ្នាំ មាន​បុគ្គលិក​កម្ពុជា​របស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន ក៏ដូចជា​អ្នកតំណាង​នៃ​ពាណិជ្ជករ​ផ្គត់ផ្គង់​ក្នុង​តំបន់​ដែល​បានធ្វើ​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​មធ្យម​និង​យូរ​ក្នុងការ​អនុវត្ត​គម្រោង​ជាដើម គឺ​ដើម្បី​ប្រើប្រាស់​រឿង​តូច​និង​ពិត​បង្ហាញ​នូវ​ការបំពេញ​បេស​ក​កម្មរ​បស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ក៏ដូ​ច​ជា​រូបភាព​សហគ្រាស​នៃ​មហា​ប្រទេ​ស​​ដែលមាន​ទំនួល​ខុសត្រូវ​ផងដែរ ។​

ក្នុងពេលកូវីដក្រុមហ៊ុនហ៊រទានបរិច្ចាគសម្ភារៈបង្កាកូវីដដែលមានតម្លៃ១,៣៣លានយ័រនដល់ ស្ថាប័ន​​រដ្ឋនិងអង្គភាពផ្សេងៗ។

សកម្មភាព“ទិវាបើកទូលាយសាធារណៈដែលមានការចូលរួមពីកុមារកម្ពុជា ។

​ឆ្នាំ២០២០​ឆាយ​ណា​ហ៊រ​ទាន​បានចាត់ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ចាប់​ដំណើរការដោយបាន​បង្កើត​គម្រោង​ពិសេស​ចម្រុះ​ឆ្លង​វប្បធម៌​ជាស​កល​ដែលមាន​ឈ្មោះថា“​បំភ្លឺ​អនាគត​”។គម្រោង“​បំភ្លឺ​អនាគត​”បាន​យកចិត្ត​ទុក​ដា​ក់​ខ្ពស់​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព១៧​ចំណុច​​នៃ​អង្គការ​សហ​​ប្រ​ជាជាតិជាពិសេស​គឺ​ផ្តោត​សំខាន់​លើ​ការអប់រំ​ប្រកបដោយ​គុណ​ភាពល្អ​ក្នុង​តំប​ន់​។តាំងពី​បាន​ចាប់ដំណើរការ​នៅ​ប្រទេស​​កម្ពុជា​នៅ​ខែ​មេ​សាឆ្នាំ២០​២០ កន្លងមក បណ្ណាល័យ “​បំភ្លឺ​អនាគត​”​បានបង្ហាញ​នូវ​ខ្លឹម​សារ​ដ៏​សម្បូរបែប​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ដូចជា​សៀវភៅ​គំនូរ​និង​ឃ្លី​ប​វីដេអូ​អំពី​ការបង្ការ​ជំងឺ សៀវ​ភៅ​ក្រៅ​ម៉ោង​សិក្សានិង​ពិសោធន៍​វិទ្យា​សាស្ត្រ​​STEM​ជាដើម ដើម្បី​ផ្សព្វផ្សាយ​ចំណេះ​ដឹង​វិទ្យាសាស្ត្រ​អំពី​ការ​បង្ការ​ជំងឺ​ចំពោះ​ក្មេង​ជំទង់​កម្ពុជា​ដែលមាន​អាយុ​ពី៥​ដ​ល់​១៦ឆ្នាំក៏ដូចជា​បង្កើត​វេទិកា​រៀនសូត្រ​តាម​អន​ឡាញ​សម្រាប់​ក្មេងៗ​ក្នុង​តំបន់​ផងដែរលើស​ពីនេះ​ទៅ​ទៀត​គម្រោង“​បំភ្លឺ​អនាគត​”​នៅបាន​ធ្វើ​សក​ម្ម​ភាព​មួ​យចំនួនទៀត ដូចជា​រៀបចំ​ធ្វើ​ពិព័រណ៍​រូបភាពនិង​ការប្រកួត​គូរ​គំនូរ​​ក្មេង​ជំទង់​ដែល​ឈ្មោះ​“​ថាម​ពល​ពេលអនាគត​”​ជាដើម ដើម្បី​ផ្សព្វផ្សាយ​ញាណ​ទស្សនៈ​ដែល​ប្រកប​ដោយ​ន​វា​នុ​វត្ដ​ន៍ ភាព​សម្របសម្រួលបៃតង ភាព​បើក​ទូ​លា​​យនិង​ការចែក​រំលែក​ការអភិវឌ្ឍក៏ដូចជា​ជំរុញ​ការរួម​រស់នៅ​ប្រកបដោយ​សុខដុម​រមនា​​រវាង​មនុស្ស​និង​ធម្មជាតិ​ផងដែរ ។

​​នៅ​ចុងខែ​វិច្ឆិកា ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​បានចេញ​ផ្សាយ​វីដេអូ​សម្រាប់​ប្រទេ​ស​​កម្ពុជា​ដែលមាន​ចំណងជើង​ថា“​បំភ្លឺ​កម្ពុជា បំភ្លឺ​អនាគត​”​លើ​ទូទាំង​ពិភព​លោ​ក ។ វីដេអូ​មួយ​នេះ​បាន​ឆ្លង​តាមរយៈ​ការរៀបរាប់​របស់​បុគ្គ​លិ​ក​កម្ពុជា​បង្ហាញ​នូវ​ការរួមចំណែក​យ៉ាងសកម្ម​របស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ក្នុងការ​ផ្គត់ផ្គង់​ថាម​ពល​អគ្គិសនី ការការពារ​បរិស្ថាន​នៅ​សហគមន៍ និង​ការផ្តល់​ឱកាស​ការងារ​ក្នុង​តំបន់ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់​សហគ្រាស​ដែលមាន​បំណង​ចង់​បង្កើត​អាជីវ​ក​ម្​ម​នៅក្នុង​តំបន់ ចូលរួម​ជីវភាព​ក្នុង​តំបន់និង​បម្រើការ​ដល់​តំបន់។សម្លឹង​មើល​ទៅ​អនាគត ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​នឹង​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេងទៀត ដោយ​ផ្តល់​ថាមពល​អគ្គិសនី​ស្អាត​និង​មា​ន​​ភាពងាយស្រួល ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ដោយស្មោះដើម្បី​ជំរុញឱ្យមាន​ថ្ងៃ​ស្អែក​កាន់តែ​ល្អប្រសើរ​ក្នុង​តំបន់ ។

រូបភាពនេះបង្ហាញពីទិដ្ឋភាពដែលក្មេងកម្ពុជាកំពុងរៀនសូត្រពីចំណេះដឹងពាក់ព័ន្ធនឹងថាមពលអគ្គិសនីតាមរយៈបណ្ណាល័យ “បំភ្លឺអនាគត”តាមអនឡាញ ។

កុមារចូលរួមប្រកួតគូរគំនូរ«ថាមពលនាពេលអនាគត»

​បំពេញបេសកកម្ម​លើផ្លូវ​សូត្រ​ថ្មី យក​អគ្គិសនី​បំភ្លឺ​អនាគត។ក្រុមហ៊ុន​ឆាយ​​ណា​​ហ៊រ​ទាន​នឹងធ្វើ​ដូចពេលមុនៗ​ដែរដែល​ផ្សព្វផ្សាយ​ស្មារតី​ផ្លូវ​សូត្រត​ភ្ជា​ប់​​ជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ថាមពល​ថ្នាក់ជាតិ បន្ត​អនុវត្ត​យ៉ាង​ស៊ីជម្រៅ​និង​ប្រា​ក​ដប្រជា​នូវ​របាយការណ៍​ពិសេស​នៃ​ការអភិ​វឌ្ឍ​ជា​និរន្តរ​ភាព​អំពី​ប្រទេស​និង​បញ្ហា​ពិភាក្សា​ផ្សេងៗ​ជាដើមសំដៅ​លើកកម្ពស់​រូបភាព​សហគ្រាស​ថាមពល​រប​ស់​​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ដែល​ប្រកាន់ខ្ជាប់​ការប្រកប​អាជីវកម្ម​ប្រកប​ដោ​យ​តម្លាភាពធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​សាធារណជននិង​បំពេ​ញ​​បេសកកម្ម​សង្គម ៕Ph/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular