ដោយ: ភ្នំស្វាយ / កំពង់ធំ:រថយន្តដឹកមាន់និងជ្រូកអត់ច្បាប់លួចចេញច្រករបៀងនៃព្រំដែនថៃ ធ្លាយទៅដល់ខេត្តកំពង់ធំ ទើបត្រូវបង្ក្រាប ។
ប្រភពព័ត៌មានឲ្យដឹងថាកាលពីថ្ងៃទី១៣ខែធ្នូ កម្លាំងនៃការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ រួមជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការ ជាមួយស្នងការដ្ឋាននគរបាលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បង្ក្រាបបានរថយន្តដឹកជ្រូក និង ដឹកមាន់គ្មានច្បាប់ពីរគ្រឿងក្នុងគោលដៅផ្សេងគ្នា។ក្នុងនោះ រថយន្តដឹកជ្រូក១ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ 2AA1130 បង្ក្រាបនៅផ្លូវជាតិលេខ៦A ស្ថិតក្នុង ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានជ្រូកចំនួន២៣ក្បាល ដែលមានម្ចាស់ឈ្មោះ សឹម ភាព ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិទួលចំការ ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ចំណែកមួយទៀតរថយន្តម៉ាកសាំងយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2R 9834 ឃាត់បានត្រង់ចំណុច ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ដឹកប្រភេទមាន់រស់ចំនួន ៤៥០ក្បាល។
លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មនិង បសុព្យាបាលសត្វ នៃមន្ទូរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីបានពិនិត្យ ឃើញថាមាន់មានចំនួន៤៥០ក្បាល និង ជ្រូក ចំនួន២៣ក្បាល ។លោកបានបន្តថា សត្វទាំងនេះ ត្រូវបានគេលួចដឹកចេញពីច្រករបៀងនៃព្រំដែនកម្ពុជា ថៃ ។ ប៉ុន្តែលោក មិនបានបញ្ជាក់ឲ្យចំចំណុចភូមិសាស្ត្រភូមិ ឃុំ ស្រុកខេត្តណាទេ ។លោកគ្រាន់តែបានបញ្ជាក់ថា គេបានយកមកស្តុកទុកគ្មានលិខិតអនុញ្ញាត គ្មានវិញ្ញាបនប័ត្រ ។
ហេតុនេះមន្ត្រីជំនាញត្រូវអនុវត្តតាមវិធានពេទ្យសត្វហើយត្រូវយកវត្ថុសំណាកមាន់ផ្ញើទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្រសួងកសិកម្មដើម្បីធ្វើតេស្ត ពិនិត្យសិន ៕សរន
រថយន្តដឹកមាន់និងជ្រូកអត់ច្បាប់លួចចេញច្រករបៀងនៃព្រំដែនថៃធ្លាយទៅដល់កំពង់ធំទើបត្រូវបង្ក្រាប
រថយន្តដឹកមាន់និងជ្រូកអត់ច្បាប់លួចចេញច្រករបៀងនៃព្រំដែនថៃធ្លាយទៅដល់កំពង់ធំទើបត្រូវបង្ក្រាប
រថយន្តដឹកមាន់និងជ្រូកអត់ច្បាប់លួចចេញច្រករបៀងនៃព្រំដែនថៃធ្លាយទៅដល់កំពង់ធំទើបត្រូវបង្ក្រាប