Home ព័ត៌មានជាតិ សន្តិសុខ ​ទុស្សេ​ខ្សែភ...

​ទុស្សេ​ខ្សែភ្លើង ទើប​បង្ក​ឲ្យ​ឆាបឆេះ​ផ្ទះ​នៅ​ម្តុំ​អាងទឹក​កាណាឌីយ៉ា

ដោយ​៖ សម្បត្តិ​/​ភ្នំពេញ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ឈើ​លើ​ថ្ម​ក្រោម​១​ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ដោយសារតែ​ឆ្លង​ចរន្តអគ្គិសនី​ទុស្សេ​ខ្សែភ្លើង បង្ក​ឲ្យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ឈើ​លើ​ថ្ម​ក្រោម​១​ខ្ទេច​គ្មាន​សល់ តែ​សំណាង​គ្មាន​អ្នករងរបួស ។​

​ករណី​អគ្គិភ័យ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ក្បែ​ង​អាងទឹក​កាណាឌីយ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញពីផ្ទះ​កន្លែងកើតហេតុ និង​បាននាំគ្នារ​ត់ទៅ​មើល​ក៏បាន​ឃើញ​ភ្លើង​កំពុងតែ​ឆាបឆេះ​ផ្ទះ​ខាងលើ ក៏​នាំគ្នា​ឆោឡោ​ជួយ​យក​ទឹក​និង​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ និង​មាន​អ្នកខ្លះ​ជួយ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​។

​ភ្លាមៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​មក​អន្តរាគមន៍​ជាច្រើន​គ្រឿង តែដោយសារ​ផ្ទះ​ឈើភ្លើង​ក៏​ឆាបឆេះ​លឿន​ពេក និង​កន្លែងកើតហេតុ​ផ្លូវ​តូចចង្អៀត​ផង​នោះ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​១​ខ្នង​ត្រូវបាន​ឆាបឆេះ​ទាំងស្រុង ហើយ​សមត្ថកិច្ច​ក៏បាន​បាញ់​ទឹក​អស់​ចំនួន​៣​គ្រឿង ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​មិន​ឲ្យ​រាល​ដាន​ផ្ទះ​ប្រជា​ពលរ​ដ្អ​ក្បែរ​ខាង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ​ឆាបឆេះ​ឡើង​ដោយសារ ឆ្លង​ចរន្តអគ្គិសនី​ទុស្សេ​ខ្សែភ្លើង​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​ឡើង តែ​មិន​បណ្តាល​ឲ្យ​ន​ណា​ម្នា​ក់មាន​គ្រោះថ្នាក់​នោះទេ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular