ដោយៈប.ខុន/ភ្នំពេញៈជ្រលងសម្ពាធខ្ពស់ពីប្រទេសចិននឹងរំកិលចុះមកក្រោមជាថ្មី ជា មួយខ្យល់មូសុងឦសានបានបង្កើនល្បឿនបក់មកលើប្រទេសកម្ពុជាក្នុង ស្ថាន ភាពបែបនេះធ្វើឲ្យធាតុអាកាសនៅប្រទេសកម្ពុជា ចាប់ផ្តើមចុះត្រជាក់ខ្លាំងម្តង ទៀតនៅចុងសប្តាហ៍នេះ ។ នេះបើយោងតាមការជូនដំណឹងស្តីពីការ ព្យាអា កាស ធាតុសម្រាប់ ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែធ្នូរបស់ក្រសួ ង ធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៥ខែធ្នូនេះ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរថា បណ្តាខេត្តនៅតំបន់វាលទំនាប កណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២០–២៤អង្សាសេ សីតុណ្ហភាពអតិបរ មា មានពី ២៨–៣០ អង្សាសេ។សម្រាប់ថ្ងៃទី២១–២២ខែធ្នូ សីតុណ្ហភាព អប្បបរ មា មានពី១៨–២១អង្សាសេនិងអតិបរមា មានពី២៥–២៨អង្សាសេ។ ទន្ទឹមនោះ នៅបណ្តារាជធានីខេត្តមួយចំនួននាប៉ែកខាងក្រោម (ត្បូង) មានភ្លៀងធ្លាក់ក្នុង កម្រិត ខ្សោយទៅមធ្យមនៅថ្ងៃ១៥ និង១៦ ធ្នូ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន មានសីតុណ្ហ ភាព អប្បបរមាពី២០–២២អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៨–៣០ អង្សា សេ។សម្រាប់ពីថ្ងៃទី២០–២២ ខែធ្នូសីតុណ្ហភាពអប្បបរមាមានពី១៧–២០អង្សា សេ អងនិងអតិបរមា មានពី២៥–២៨អង្សា។
សម្រាប់តំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២៣–២៥ អង្សាសេ ,សីតុណ្ហភាពអតិបរមាមានពី ២៧–២៩អង្សាសេ។ សម្រាប់ថ្ងៃទី ២១ –២២ខែធ្នូ សីតុណ្ហភាពអប្បបរមា មានពី២០–២២អង្សាសេនិងអតិបរមាមាន ពី ២៦–២៩អង្សាសេ ។មានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅថ្ងៃ១៥ និង១៦។
សេចក្តីជូនដំណឹងដដែលបានសរសេរទៀតថា ស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ប្រជាពល រដ្ឋ និងជាពិសេសវីរៈកងទ័ព រស់នៅនិងឈរជើងនៅតំបន់ជួរភ្នំដងរែកនិងខ្ពង់ រាបភាគឦសាន សូមយកចិត្តទុកដាក់ ថែរក្សា សុខភាពចំពោះធាតុអាកាស ត្រជាក់នេះ ៕សរន
រូបភាពស្មៅនិងផ្កាកកនេះនៅលើខេត្តឈៀងរ៉ៃភាគខាងជើងប្រទេស