ប្រចាំថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមិនថាបញ្ហាតូចធំទេគឺបានធូរស្បើយហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគ្រាន់បើបន្តិចវិញ។ការរស់នៅមានតែក្រុមមនុស្សជួយយកអាសារនិងការរស់នៅមានក្រុមមនុស្សគោរពស្រឡាញ់គ្រាន់គាប់ប្រសើរឡើងវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកផងដែរ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបកិច្ចការងារអ្វីមួយត្រូវសន្សឹមៗដោយមិនត្រូវបំបោលឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសមឡើងវិញហើយផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារឬចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងជោគជ័យសមដូចប្រកប៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ដូចនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកទេពីព្រោះងាយកើតបញ្ហាចំពោះមុខត្រូវរ៉ាប់រងណាស់។ការរស់នៅឱ្យលោកអ្នកប្រយ័ត្នសត្រូវប៉ងអាក្រក់ដោយប្រការណាមួយ។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរហាក់ទទួលរងសម្ពាធផ្លូវចិត្តច្រើន ហើយពិសេសបើយកអារម្មណ៍មោហៈទោសៈដាក់ខ្លួនផងចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរទៅមុខយឺតតែការថយក្រោយនោះឆាប់រហ័សណាស់៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារអ្វីតែងស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ហើយពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃថែមទៀត។ចំពោះការរស់នៅបើលោកអ្នកធ្វើអ្វីមួយហើយជួបបញ្ហាកុំគប្បីកង្វល់ពីព្រោះថាផលល្អៗតែងហុចឱ្យនៅពេលក្រោយវិញជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាគាប់ដូចបំណង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការជឿនលឿនទៅមុខខ្លាំង ឯការថយក្រោយវិញនោះក៏ខ្លាំងដែរ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។យីអ៊ុនរបស់លោកអ្នកថ្ងៃនេះបានផ្លាស់ប្តូរមកល្អប្រពៃ ម្ល៉ោះហើយបើចង់សម្រុកកិច្ចការអ្វីមួយជាឱកាសល្អណាស់ព្រោះតែងផ្តល់ផលល្អជាងអាក្រក់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមគួរជាទីរីករាយ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗហើយមិនអាចធ្វើអ្វីដោយប្រញាប់ប្រញាល់ឬតក់ក្រហល់មិនមើលមុខក្រោយឡើយបើពុំនោះទេនឹងជួបក្តីខកបំណងពុំខាន។ការរស់នៅក្នុងផ្ទះសម្បែងឬក្រៅផ្ទះក្តីស្ត្រីតែងជួបរឿងសៅហ្មងច្រើន ដូចនេះឱ្យប្រយ័ត្នមានរឿងរាវកើតឡើងដោយសារពាក្យសម្តីណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរ ហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះក៏ងាយកើតមានណាស់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ផលលំបាកលំបិនមិនស្ទើរដែរទេ។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពប្រទាំងប្រទើសព្រោះតែការមិនចេះអត់ឱនឱ្យគ្នាប៉ុន្មានឡើយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបញ្ហាមិនល្អតូចធំបានរត់ចេញហើយផលល្អៗក៏តែងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ក្រៅពីនេះលោកអ្នកក៏មានការសប្បាយចិត្តច្រើនជាងមុនគួរជាទីរីករាយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។ក្នុងអំឡុងពេលនេះដែរដោយសារដំណើរជីវិតល្អប្រសើរ ដូចនេះមិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយ ហើយត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើនធ្វើតិចទទួលបានផលតិចទៅតាមនោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ផ្តល់ផលល្អប្រពៃណាស់។
រីឯបញ្ហាសេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ទំនាក់ទំនងឬចូលចែវចូវដល់ចាស់ទុំជាការប្រសើរផងដែរ ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះទប់ចិត្តសង្កត់អារម្មណ៍ពីព្រោះថាងាយកើតបញ្ហាពីរឿងតូចតាចឈានទៅធំផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនោះជួបស្ថានភាពតានតឹងខ្លាំង ហើយអ្នកខ្លះរកត្រឹមបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ការធ្វើដំណើរឆ្ងាយជិតមានរឿងរាវប្រទាំងប្រទើសច្រើនចូរប្រយ័ត្នបញ្ហាមិនល្អណាមួយឈានចូលកើត។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់សេចក្តីទុក្ខសោកមកវិញ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកមានភាពគាប់ប្រសើរជាងមុន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងអាចរកភាពជោគជ័យបានយ៉ាងច្រើនផង។សម្រាប់ការរស់នៅមានភាពប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានភាពសុខដុមល្អ។អ្នកប្រកបរបររកស៊ីជួញដូរបើធ្លាប់តែស្ងប់ស្ងាត់ពេលនេះអាចប្រែប្រួលមកល្អពិសេសបើមានបើករបររយះពេលខ្លីៗផងតែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមាន ភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕-R