ដោយ:រិទ្ធិសែន/ពោធិ៍សាត់: ក្រុមការងារនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បន្តចុះធ្វើការបង្ក្រាបបទល្មើសជលផលព្រុំប្រទល់ខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងដែលមានបទល្មើសនេសាទមួយចំនួន។
សកម្មភាពនេះបានធ្វើឡើងកាលថ្ងៃទី១៤ខែ ធ្នូ ម្សិលមិញក្រុមការងារដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផលលោក ភុំវិមល និងលោកនាយរងខណ្ឌរដ្ឋបាលជលផលលោក ឆាយមន អភិបាលរងស្រុកក្រគរ លោក ខាត់ពុយ ដោយមានការចូលរួមពីនាយផ្នែករដ្ឋបាលជលផលក្រគរ ។
នៅក្នុងប្រតិបត្តិការបានរុះរើចោល របាំងសាច់អួន ២ ខ្សែ ប្រវែង ៨៥០ម៉ែត្រ ក្បាលបរ ចំនួន ០២ គ្រឿង របាំងស្បៃមុង ៤ខ្សែរប្រវែង ៨០០ ម៉េត្រ លូកងស្បៃមុង ចំនួន ៤ មាត់ រឹបអូសបាន បង្គោលចំនួន ២៥០ ដើមនិងបានចាក់លែងត្រីចំរុះចូលក្នុងទន្លេវិញ៕-R