ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នៅ​ព្រឹក​ទី​១៥ ខែធ្នូ ឆ្នាំ ២០២០​នេះ​ថា​៖​បាន​ព្យា ករ​ណ៍​ថា​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ចិកា អាច​នឹង​កើតឡើង​នៅ​ក្រោ​ថ្ងៃទី ២០​មករា​២០២១​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ព្រឹត្តិការណ៍​សហ គម​ន៍ ២៨ វិច្ឆិកា​គ្រប់គ្រង​បាន​ហើយ​តែ​មិនទាន់​អាច​បិទ​បញ្ចា​ប់​បានទេ​ដោយសារ​មូលហេតុ​៥ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​៖​មាន​មូលហេតុ ៥ ដែល​មិនអាច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិ កា​៖​ទី​១.​យើង​នៅ​មិនទាន់​បានដឹង​អស់​នៅឡើយ​ទេ​ថា​តើ នៅមាន​កន្លែង​ណាខ្លះ​ទៀត​ដែល​អ្នកជំងឺ​កូ​វីដ​១៩ បាន​ទៅដល់​ដែល​យើង​រក​មិនទាន់​ឃើញ​ដោយសារ​អ្នកជំងឺ​គាត់​មិន​ព្រម​ប្រាប់ ឬភ្លេច​កន្លែង​ដែល​គាត់​បាន​ទៅដល់​រយៈពេល​១៤​ដែល​គាត់​រកឃើញ​វិជ្ជមាន​។ ទី​២.​តើ​នៅមាន​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ដែល​នៅ​សេសសល់​ប៉ុន្មាន​ណាក់​ទៀត​,​ដែល​ពួកគាត់​មិន​ហ៊ាន​បង្ហាញមុខ​ហើយ មិន​ហ៊ាន​មក​ធ្វើតេស្ត​ដោយ​ខ្លាច​គេ​ឃុំខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ដែលជា​ហានិភ័យ​នៃ​ការចម្លង​ក្នុង​សហគមន៍​។​ទី​៣.​អ្នក​ដែល​ប៉ះពាល់​ដោយផ្ទាល់​និង​ប្រយោ ល​មួយចំនួន នៅ​មិនទាន់បាន​ធ្វើតេស្ដ​លើក​ទី ២ និង លើក​ទី​៣ នៅឡើយ​ទេ​ដែល​គាត់​គឺជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ហើយ​ទើបតែ​ធ្វើ​តែ​បាន​មួយដង​ឬ​ពីរដង​តែប៉ុណ្ណោះ ។ ទី​៤.​អ្នក​ដែល​ប៉ះពាល់​ដោយ​ប្រយោល​និង​ផ្ទាល់​មិនដឹងថា​គាត់​ធ្វើតេស្ត​បាន ៣ ដង ដែល​ឬទេ ព្រោះ​អ្នក​វិជ្ជមាន​ចុងក្រោយ​នៃ​ការឆ្លង​សហគមន៍​គឺ​នៅ​ថ្ងៃទី ១៤ ធ្នូ ។ ទី​៥. នៅ​ខេត្ត​មួយចំនួន​អ្នកជំងឺ​ទៅដល់​មុន​គាត់​ដឹងថា​គាត់​មាន​កូ​វិដ​១៩ តើ​យើង​អាច​រកឃើញ​អស់​ដែរឬទេ​?​ដែល​ជួនកាល​យើង​រក​មិនឃើញ​អស់​ទេ​ប្រសិនបើ​មានការ​លាក់ លាម​នោះ

​អញ្ចឹង​ចំណុច​ទាំង ៥ នេះហើយ​ជា​ចំណុច​ដែល​យើង​មិនអាច​ប្រកាស​បញ្ចប់​នូវ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​នេះ​បានទេ ។​ក្នុងនាម​រាជរដ្ឋាភិបាល​សូម​ការយោគយល់​ពី​ព្រះសង្ឃ ប្រជាពលរដ្ឋ​ដើម្បី​សុំ​រក្សា​ស្ថានភាព​ដូច​សព្វ​ថ្ងៃមួយ​រយៈពេល​ទៀត​ដើម្បី​ធានា​ឲ្យ​ប្រាកដថា​កូ​វីដ​១៩​ដែល​បាន​ឆ្លង​ចូល​សហគមន៍ ២៨​វិច្ឆិកា​បាន​ផុតរលត់​ដើម្បី​ជា​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា ៕