ដោយៈគូលែន/សៀមរាប: កុដិ១ខ្នងក្នុងវត្តគគីរ ក្នុងភូមិស្រិតខាងកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយសារទុស្សខ្សែភ្លើង។
កុដិដែលត្រូវភ្លើងលេបត្របាក់នេះមានទំហំ៦ម៉ែត្រគុណនឹង៩ម៉ែត្រ កំពស់៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីប្រូ មានសភាពចាស់ទ្រុឌទ្រោម និងពុំមានព្រះសង្ឃឬមនុស្សណាស្នាក់នៅឡើយ។ ក្នុងហេតុការណ៍អគ្គីភ័យនេះ ក៏ដែរ មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ប្រើប្រាស់អស់ទឹកចំនួន១ឡាន ដោយខូចខាតសម្ភារៈដូចជា គ្រែចំនួន១, ខ្សែភ្លើងបណ្តាញក្នុងវត្តអស់១ចំនួន, ស្បង់ជីពរ កន្ទេល ខ្នើយ ចាន ឆ្នាំង និងសម្ភារ:ប្រើប្រាស់ក្នុងវត្តមួយចំនួនទៀត៕